ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកធ្វើ​សកម្ម​ភាពឃើញ​ស្រាមិនបាន ថែមទាំងដេក​លើគ្រែទៀត

6 ឆ្នាំ មុន

BBC ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​អូស្ត្រាលី​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​លួច​គាស់​ផ្ទះ​មួយ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ ​គឺ​គេ​ផឹកស្រា​រហូត​ស្រវឹង​លង់លក់​នៅ​លើ​គ្រែ​របស់​ម្ចាស់ផ្ទះ ។

ប៉ូលិស​នៅ​រដ្ឋ​អូស្ត្រាលី​ខាងលិច​បាន​ចាប់ខ្លួន​បុរស​អាយុ​៣៦​ឆ្នាំ​នោះ​ដែល​លួច​ចូល​ក្នុងផ្ទះ​មួយ​នៅ​ក្រុង​អេស​ភឺ​រ៉េ​ន កាលពី​ថ្ងៃ​ទី​២៨ កក្កដា ២០១៧ ។

ប៉ូលិស​ឱ្យ​ដឹង​ថា បុរស​រូប​នោះ​លួច​ផឹកស្រា​តម្លៃ​ខ្ពស់​របស់​ម្ចាស់ផ្ទះ ។ នៅ​ពេល​ម្ចាស់ផ្ទះ​ទៅ​ដល់​ឃើញ​ចោរ​ស្រវឹង​ដេក​លក់​លើ​គ្រែ ។

លោក​រី​ឆាត ម័​រ មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា ​«​ស្ត្រី​ម្ចាស់ផ្ទះ​មើល​ពី​ខាងក្រៅ​ផ្ទះ​ឃើញ​ចោរ​ដេក​នៅ​លើ​គ្រែ​ក៏​ហៅ​ប៉ូលិស​ទៅ​ចាប់ខ្លួន​តែ​ម្តង​» ។

ចោរ​នោះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទាំង​ស្រវឹង​ជោក​មុន​ពេល​នាំ​ទៅ​ចាត់ការ​តាម​ច្បាប់ ៕