ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ដើរ​ស្រាត​នៅ​អុី​តា​លី​មាន​អ្នក​សរសើរ​មាន​អ្នក​រិះគន់

6 ឆ្នាំ មុន

«Daily Star»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នារី​ម្នាក់​បង្ហាញ​ភាព​អង់អាច​ក្លាហាន​ដោយ​ដើរ​ស្រាត​នៅ​ទីក្រុង​មួយ​របស់​អុី​តា​លី​ដើម្បី​បង្ហាញ​លក្ខណៈ​ធម្មជាតិ ។ នារី​ម្នាក់​នោះ​ត្រូវ​គេ​ថត ខណៈ​នាង​ដើរ​ស្រាត​នៅ​ទីក្រុង​បូ​ឡូ​ញ៉ា របស់​អុី​តា​លី​ដោយ​គ្មាន​ការ​ខ្មាស​អៀន ។ នាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា…

«Daily Star»​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នារី​ម្នាក់​បង្ហាញ​ភាព​អង់អាច​ក្លាហាន​ដោយ​ដើរ​ស្រាត​នៅ​ទីក្រុង​មួយ​របស់​អុី​តា​លី​ដើម្បី​បង្ហាញ​លក្ខណៈ​ធម្មជាតិ ។ នារី​ម្នាក់​នោះ​ត្រូវ​គេ​ថត ខណៈ​នាង​ដើរ​ស្រាត​នៅ​ទីក្រុង​បូ​ឡូ​ញ៉ា របស់​អុី​តា​លី​ដោយ​គ្មាន​ការ​ខ្មាស​អៀន ។ នាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​ត្រូវការ​ពាក់អាវ​បិទ​បាំង​លើ​រាង​កាយ​ទេ ។ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​បញ្ជាក់​ថា នាង​ដើរ​នៅ​លើ​ដងផ្លូវ​មិន​ខ្វល់​ពី​អ្នក​ដែល​ក្រឡេក​មើល ហើយ​មាន​អ្នកខ្លះ​ងឿងឆ្ងល់ និង​ឈប់​ថតរូប​ទុកជា​អនុ​ស្សារី​យ៍ ។

វី​ដេ​អូ​ឃ្លី​ប​នោះ​ផ្សព្វផ្សាយ​កាលពី​ចុងខែ​កក្កដា ដោយ​នាង​ដើរ​ឆ្លងផ្លូវ​មួយ​នៅ​ខាង​មុខ​ស្ថានីយ​រថភ្លើង​របស់​ក្រុង និង​នៅ​ទីតាំង​ដ៏​ពេញ​និយម​មួយ​ដែល​មាន​កំផែង​យុគសម័យ​បុរាណ​របស់​ក្រុង​បូ​ឡូ​ញ៉ា ។ នៅ​មិន​ទាន់​មាន​ប្រភព​ច្បាស់​ការណ៍​ណាមួយ​បញ្ជាក់​ថា តើ​ជា​រឿង​ពិត ឬ​ជា​ការ​សម្តែង​ទាក់ទាញ​ចំណាប់អារម្មណ៍​ទេ ? ទោះជា​យ៉ាងណា​ក្តី​វី​ដេ​អូ​នោះ​មានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​យល់​ឃើញ​ថា​«​ជា​រឿង​ដោះសា​មួយ​ដែល​និយាយ​ថា ខ្ញុំ​មិន​ត្រូវការ​ពាក់អាវ ជា​រឿង​មួយ​របស់​ក្រុម​មនុស្ស​គ្មាន​សារសំខាន់ ចូល​ចិត្ត​និយាយ​លេងសើច​» ។

ម្នាក់​ទៀត​យល់​ថា​«​នារី​ស្អាត​ម្នាក់ ទោះជា​ស្រាត​ក៏​ប្រសើរ​ជាង​បុរស​ដើរ​ស្រាត​លើ​ដងផ្លូវ នាង​ពិតជា​ស្រស់​ស្រាត​បំផុត​» ។ ចំណែក​ម្នាក់​ទៀត​និយាយ​ថា​«​រឿង​នេះ​អាច​ពិសោធន៍​បាន​ថា មនុស្ស​យើង​រមែង​រិះគន់​ភ្ញៀវ​ដែល​មក​កម្សាន្ត ប៉ុន្តែ​យើង​អាក្រក់​ជាងគេ​ទៅ​ទៀត ព្រោះ​យើង​មិន​អាច​រក​ពាក្យដោះសា​បាន​» ៕