ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរបុរស​ទប់ទល់​ការ​វាយប្រហារ​ព័ត៌មានវិទ្យា​ជា HACKER

6 ឆ្នាំ មុន

អា​មេ​រិ​ក ៖ អ្នក​ជំនាញការ​ម្នាក់​ខាង​ព័ត៌មានវិទ្យា​មាន​ឯកទេស​ខាង​ការពារ​សន្តិសុខ​ព័ត៌មានវិទ្យា​ជា​អ្នក​ដើរតួ​គន្លឹះ​ក្នុង​ការ​កម្ទេច​វីរុស​ព័ត៌មានវិទ្យា

អា​មេ​រិ​ក ៖ អ្នក​ជំនាញការ​ម្នាក់​ខាង​ព័ត៌មានវិទ្យា​មាន​ឯកទេស​ខាង​ការពារ​សន្តិសុខ​ព័ត៌មានវិទ្យា​ជា​អ្នក​ដើរតួ​គន្លឹះ​ក្នុង​ការ​កម្ទេច​វីរុស​ព័ត៌មានវិទ្យា «RANCONGICIEL WANNACRY» កាលពី​ខែឧសភា កន្លង​ទៅ បាន​ត្រូវ​ចាប់ខ្លួន​នៅ​សហរដ្ឋអាមេរិក​ពី​បទ «HACKING» ។ ជន​ឈ្មោះ MARCUS HUTCHINS ដែល​តាម​ធម្មតា​រស់នៅ​ប្រទេស​អង់គ្លេស​ត្រូវ​ភ្នាក់ងារ FBI ចាប់ខ្លួន​នៅ ឡាស់​វេ​ហ្គា​ស កាលពី​ថ្ងៃ​ទី​២ សីហា ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​៣ សីហា របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក ។

ប្រភព​ដដែល​នេះ​និយាយ​ថា ជន​នេះ​ត្រូវ​រក​ចាប់ខ្លួន​នៅ​រដ្ឋ​វី​ស្កុន​ស៊ី​ន​ពី​បទ​ប្រព្រឹត្ត​ពី​ខែកក្កដា ឆ្នាំ​២០១៤ ដល់​ខែកក្កដា ឆ្នាំ​២០១៥ ការ​ចែកចាយ LOGICIEL ទុច្ចរិត​ហៅ «KRONOS» ដែល​អាច​ចាប់​បណ្តា​ទិន្នន័យ​នៃ​កាត​ធនាគារ ហើយ​ទាញ​យក​ផលប្រយោជន៍ ។ វីរុស «KRONOS» បើ​តាម​ក្រសួងយុត្តិធម៌​អា​មេ​រិ​កថា មាន​សកម្មភាព​ខ្លាំង​ក្នុង​ប្រទេស​ជា​ច្រើន ក្នុង​នោះ​មាន​អា​ល្លឺ​ម៉​ង់ កា​ណា​ដា បារាំង អង់គ្លេស និង​ប៉ូ​ឡូញ ។

កាលពី​ខែឧសភា ការ​វាយប្រហារ​ដោយ​វីរុស WANNACRY បាន​ធ្វើ​ឱ្យ​ស្ទះ​ដំណើរការ​របស់​កុំព្យូទ័រ​ជាង​២០០.០០០​គ្រឿង ក្នុង​ប្រទេស​១៥០ ដោយ​វាយប្រហារ​ជា​ពិសេស​បណ្តា​រោងចក្រ មន្ទីរពេទ្យ ខាង​ផ្នែក​ពាណិជ្ជកម្ម និង​សាលារៀន​លើ​ពិភពលោក ។ គឺ​ជន​ឈ្មោះ MARCUS HUTCHINS នេះ ហើយ​ដែល​ល្បី​នា​ពេល​នោះ​ថា​ជា​អ្នក​ទប់ទល់​នឹង​វីរុស WANNACRY នេះ​ដែល​តាម​ពិត​រូបគេ​ជា​អ្នក​ប្រើ​វាយប្រហារ​ទារប្រាក់​លោះ​សោះ ព្រោះ​បើ​ចង់ឱ្យ​កុំព្យូទ័រ​ដើរ​ត្រូវ​បង់ប្រាក់ ៕