ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​សម្រាលកូន​ភ្លោះ​៣​នាក់ ទទួល​បាន​ជំនួយ​ពី​សម្តេច​តេ​ជោ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៧​នេះ ឯកឧត្តម សេង ទៀង ទីប្រឹក្សា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៧​នេះ ឯកឧត្តម សេង ទៀង ទីប្រឹក្សា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ចូលរួម​ពី​សំណាក់​អ​ជ្ញា​ធរ​មូលដ្ឋាន បាន​នាំ​យក​ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​របស់​សម្តេច​តេ​ជោ ឧបត្ថម្ភ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​សម្រាល​កូនភ្លោះ​៣​នាក់ នៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ​។

កូនភ្លោះ​ទាំង​៣​នាក់​ដែល​កើត​ដំណាលគ្នា​កាលពី​២១ កក្កដា ២០១៧ ត្រូវ​បាន​ក្រុម​គ្រួសារ​ដាក់​ឈ្មោះ​ថា ៖
១.​ពៅ ធា​រិ​ទ្ធិ (​ប្រុស​)
២.​ពៅ ធា​រី (​ស្រី​)
៣.​ពៅ ធា​រ៉ា (​ស្រី​)         
ឪពុក​ឈ្មោះ យ៉ិ​ន ពៅ អាយុ​៣១​ឆ្នាំ និងម្តាយ​ឈ្មោះ រ៉េ​ន   ធី អាយុ​២៧​ឆ្នាំ មានទំនៅស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់ ក្នុង​នាម​ក្រុម​គ្រួសារ​ប្រជាពលរដ្ឋ​មានកូន​ភ្លោះ​នេះ បាន​គោរព​ថ្លែងអំណរគុណ​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ទំនុកបម្រុង​ដល់​គ្រួសារ​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ដែល​សម្រាល​បានកូន​ភ្លោះ​៣​នាក់​ជា​បន្តបន្ទាប់​កន្លង​មក​។
ចំពោះ​អំណោយ​រួម​មាន ៖ ថវិកា​៤​លាន​រៀល​, អង្ករ​២០០​គីឡូក្រាម​, ទឹកដោះគោ​២៤​កំប៉ុង​, សា​រ៉ុ​ង​២, ក្រមា​២, ទឹក​សុទ្ធ​២​កេស​, និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​៕