ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ខ្យល់ព្យុះ បណ្តាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​យាយ និង​ចៅ​កម្សត់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៧​នេះ ស្ថិត​នៅ​ភូមិ​កោះ​ក្របៅ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប មាន​ភ្លៀង…

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៧​នេះ ស្ថិត​នៅ​ភូមិ​កោះ​ក្របៅ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប មាន​ភ្លៀង លាយឡំ និង​ខ្យល់ព្យុះ ធ្វើ​ឱ្យ​បោកបក់ ផ្ទះ​លោកយាយ ឌិ​ត ធឿ​ម អាយុ​៧៨​ឆ្នាំ និង​ចៅ ដែល​នៅ​ដាច់​ស្រយាល បណ្តាល​ឱ្យ​ប៉ើង​ដំបូល​សង្ក​សី​អស់​ចំនួន​៦​សន្លឹក​យ៉ាងដំណំ ខណៈ​លោកយាយ​ទៅ​វត្ត ចំណែក​ចៅ​ទៅ​សាលារៀន សំណាងល្អ គ្មាន​អ្នក​នៅផ្ទះ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​នាំ​គ្នា​ជួយ​សាងសង់​ជូន​ពួក​គាត់​ឡើង​វិញ​។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៧​នេះ​ថា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​មក ក៏​មាន​ខ្យល់ព្យុះ បណ្តាល​ឱ្យ​បក់​បោក​ប៉ើង​ដំបូលផ្ទះ​លោកយាយ និង​ចៅ ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​។

ប្រភព​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ក៏​បាន​ចុះ​ទៅ​ដល់​លំនៅ​ដ្ឋា​ន​លោកយាយ ឌិ​ត ធឿ​ម ហើយ​បាន​ពិនិត្យ​ឃើញ​ថា ក្នុង​ហេតុការណ៍​មាន​ភ្លៀង និង​ខ្យល់ព្យុះ បណ្តាល​ឱ្យរ​ប៉ើង​ដំបូលផ្ទះ​នេះ ប៉ុន្តែ​ពុំ​មាន​អ្នក​រង​របួស​ដល់​មនុស្ស​ឡើយ ដោយសារ​លោកយាយ​ទៅ​វត្ត ហើយ​ចៅ​គាត់​បាន​ទៅ​រៀន​បាត់​ទៀត សំណាងល្អ​ដែរ​ពុំ​មាន​អ្នក​នៅផ្ទះ ដូច្នេះ​ខាង​ឃុំ និង​រៀបចំ​កម្លាំង​មូលដ្ឋាន ដើម្បី​ជួយ​នាំ​គ្នា​សាងសង់​លំនៅ​ដ្ឋា​ន​ជូន​លោកយាយ​ឡើង​វិញ​។ សូម​បញ្ជាក់​ផង​ដែរ​ថា សព្វថ្ងៃ​លោកយាយ ឌិ​ត ធឿ​ម រស់នៅ​ជាមួយ​ចៅប្រុស​ឈ្មោះ គឹ​ម សូ​រិ​យា អាយុ​១២​ឆ្នាំ ដែល​ឪពុក​ម្តាយ​គេ បាន​ធ្វើ​ចំណាកស្រុក​ក្រៅប្រទេស​បាត់​ហើយ បន្សល់​ទុក​កូន​រស់នៅ​ជាមួយ​ជីដូន​តែ​២​នាក់​ប៉ុណ្ណោះ​៕