ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្អាត​ម្នាក់​ពាក់​សំពត់​លើ​ក្បាល​ដើរ​ស្រាត​ពេញ​ថ្នល់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា នារី​រាង​ស្អាត​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​ស្រាត​នៅ​តាម​ដងផ្លូវ​សាធារណៈ ខណៈ​ពេល​ដែល​សំពត់​មក​ជាប់​ជាមួយនឹង​ក្បាល​។

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា នារី​រាង​ស្អាត​ម្នាក់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​ស្រាត​នៅ​តាម​ដងផ្លូវ​សាធារណៈ ខណៈ​ពេល​ដែល​សំពត់​មក​ជាប់​ជាមួយនឹង​ក្បាល​។

នារី​ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ បាន​ដើរ​អាក្រាត​កាយ​នៅ​លើ​ដងផ្លូវ BR-262 ក្នុង​ទីក្រុង Manhuacu ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃអាទិត្យ​កន្លង​មកនេះ​។ មាន​អ្នក​បើករថយន្ត​ម្នាក់ បាន​ឈប់​ឡាន ហើយ​សួរនាំ​នាង តែ​នាង​ធ្វើ​ជា​មិនដឹងមិនលឺ​ទៅ​វិញ​។

លោក Julio Sales ដែល​ជា​អ្នក​បានឃើញ​ហេតុការណ៍​នេះ បាន​ប្រាប់​ថា​៖ `​ខ្ញុំ​បានឃើញ​នាង ហើយ​គិត​ថា ពិតជា​គួរ​ឲ្យ​អស់សំណើច​ណាស់​។ នាង​ដើរ​កាន់​ស្រា​ដៃ​ម្ខាង និង ម្ខាង​ទៀត​កាន់​សម្លៀក​បំពាក់​។ សុរា​ពិតជា​អាច​ធ្វើ​ឲ្យ​មនុស្ស​ក្លាហាន​បែប​នេះ​មែន​»​។

បន្តិច​ក្រោយមក នាង​ក៏​ត្រូវ​បាន​ប៉ូលិស​នាំ​ទៅ​មន្ទីរពេទ្យ UPA ដើម្បី​ទទួល​ការ​សម្រាក​ព្យាបាល​។ ក្រោយ​ពី​ការ​សួរនាំ​រួចរាល់ នាង​មិន​ត្រូវ​បាន​គេ​ចាប់ខ្លួន​នោះ​ទេ​៕