ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ហ្វឹកហាត់​នៅផ្ទះ​ដល់​ថ្នាក់​ឆ្មា​មើល​ឡើង​ភ្លឹក

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​លំដាប់​កំពូល Cristiano Ronaldo

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​លំដាប់​កំពូល Cristiano Ronaldo បាន​បង្ហោះ​វី​ឌី​អូ​រូប​លោក​ហ្វឹកហាត់​នៅផ្ទះ សម្រាប់​ត្រៀម​ចូល​ប្រយុទ្ធ​ក្នុង​រដូវ​កាល​ថ្មី​ដែល​នឹង​ខិត​ជិត​មក​ដល់ ។ 

ការ​ហ្វឹកហាត់​នេះ គឺ​សម្រាប់​បង្កើន​ភាព​រហ័សរហួន​រាង​កាយ ដើម្បី​ស្រួល​ក្នុង​ការ​យកជ័យ​ជម្នះ​ក្នុង​តារាង​បាល់ ។ Ronaldo បាន​សរសេរ​ភ្ជាប់​ជាមួយនឹង​វី​ឌី​អូ​នោះ​ថា «​ការ​ហាត់ប្រាណ​ដ៏​វ័យឆ្លាត​» ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ជាងគេ​នោះ គឺ​ឆ្មា​របស់​កីឡាករ​វ័យ​៣២​ឆ្នាំ កំពុង​អង្គុយ​មើល​ម្ចាស់​របស់​ខ្លួន​ហ្វឹកហាត់ រហូត​ដល់​ថ្នាក់​ភ្លឹក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​ថ្មី​ៗ​នេះ Ronaldo បាន​បង្ហើប​ថា រូប​លោក​ត្រូវ​តែ​ខិតខំ​ពង្រឹងសមត្ថភាព​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​ចាញ់​គូប្រកួត​ឆ្នើម​មួយ​ចំនួន​ដូច​ជា Neymar និង Messi ជាដើម ៕