ក្លឹប Bacelona បានដក Neymar ចេញពី…
តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានដករូបរបស់ Neymar
តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានដករូបរបស់ Neymar
តាមប្រភពព័ត៌មាន Goal បានឲ្យដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona បានដករូបរបស់ Neymar ចេញពីផ្ទាំងប៉ាណូផ្សព្វផ្សាយរបស់ក្លឹបនៅកីឡដ្ឋាន Camp Nou បន្ទាប់ពីកីឡាករឆ្នើមរូបនេះដាក់ពាក្យសុំចេញពីក្លឹបដើម្បីទៅកាន់ក្លឹបអ្នកមានបារាំង PSG ។
កីឡាករវ័យ២៥ឆ្នាំរូបនេះត្រូវបានគេរំពឺងថា នឹងទៅកាន់ក្លឹបថ្មីនៅចុងសប្តាហ៍នេះបន្ទាប់ពីមានការជជែកវិភាគពីការសម្រេចចិត្តរបស់ខ្លួនពីសំណាក់អ្នកគាំទ្រ ។ ការចាកចេញរបស់ Neymar លើកនេះធ្វើឲ្យផ្អើលអស់ក្នុងពិភពបាល់ទាត់ ដោយពេលថ្មីៗនេះមានសុទ្ធតែព័ត៌មាននិយាយពីការចាកចេញនេះ ។
គួររំលឹកផងដែរថា PSG បានតោង Neymar ឲ្យទៅក្លឹបរបស់ខ្លួនដោយហ៊ានជះលុយជិត ៣០០លានដុល្លារទិញផ្តាច់កុងត្រាពីក្លឹប Barcelona ។ នៅថ្ងៃសុក្រនេះ Neymar នឹងទៅទីក្រុងប៉ារីស ដើម្បីចុះកុងត្រា៥ឆ្នាំជាមួយ PSG ហើយរំពឹងថា នឹងរកប្រាក់បានប្រហែល៣៥លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយរដូវកាល ៕
ចែករំលែកព័តមាននេះ