ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jose Mourinho នាំ​ចូលសុទ្ធតែ​ដើម​ត្នោត..!

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា លោក Jose Mourinho តាំងពី​មក​កាន់​នៅ​ក្លឹ​ប​បិសាច​ក្រហម​មក​បាន​ទិញ​កីឡាករ​

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា លោក Jose Mourinho តាំងពី​មក​កាន់​នៅ​ក្លឹ​ប​បិសាច​ក្រហម​មក​បាន​ទិញ​កីឡាករ​សុទ្ធតែ​ខ្ពស់​ៗ ។ កីឡាករ​ដែល​លោក​ធ្លាប់​ទិញ​នា​រដូវ​កាល​មុន​មាន​ចំនួន​៧​នាក់ ដែល​ក្នុង​នោះ​មាន​៦​នាក់​ជា​កីឡាករ​កម្ពស់​ដើម​ត្នោត ។ ពោល​គឺ​សុទ្ធតែ​ចាប់ពី​១​ម៉ែត្រ​៨៥​ទាំងអស់ ។ 

កីឡាករ​ដែល​ទើបនឹង​ទិញ​បាន​មាន​ចំនួន​៣​នាក់ ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​ជិត​២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ ពួក​គេ​សុទ្ធតែ​មាន​កម្ពស់​មិនធម្មតា​ដែល Nemanja Matic មាន​កម្ពស់​១.៩១​ម៉ែត្រ Victor Linderlof មាន​កម្ពស់​១.៨៥​ម៉ែត្រ និង Ronelu Lukaku មាន​កម្ពស់​១.៨៨​ម៉ែត្រ ។ 

បើ​យើង​ក្រឡេក​ទៅ​មើល​កម្ពស់​របស់​កីឡាករ​រដូវ​កាល​មុន​ដែល​លោក Jose ទិញ​យក​វិញ​គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ធៀប​ទៅ​នឹង​រដូវ​កាល​នេះ ។ Eric Bailly មាន​កម្ពស់ ១.៨៥​ម៉ែត្រ Zlatan Ibrahimovic កម្ពស់ ១.៩៥​ម៉ែត្រ Paul Pogba កម្ពស់ ១.៨៨​ម៉ែត្រ និង Henrikh Mkhitaryan កម្ពស់​១.៧៣​ម៉ែត្រ ៕