ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អគារ​ខ្ពស់​បំផុត​​នៃ​ពិភពលោក​​យ៉ាង​សន្ធោរសន្ធៅ

6 ឆ្នាំ មុន

អគ្គិភ័យ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៣ សីហា ក្នុង​អគារ​ខ្ពស់​បំផុត​មួយ​នៃ​ពិភពលោក​នៅ​ក្រុង​ឌូ​បៃ ។

កាសែត​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម GULFEWS រាយការណ៍​ថា

អេ​មី​រ៉ាត់​-​អា​រ៉ាប់​រួម ៖ អគ្គិភ័យ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៣ សីហា ក្នុង​អគារ​ខ្ពស់​បំផុត​មួយ​នៃ​ពិភពលោក​នៅ​ក្រុង​ឌូ​បៃ ។

កាសែត​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម GULFEWS រាយការណ៍​ថា ភ្លើង​បាន​ឆាបឆេះ​អគារ​ខ្ពស់ MARINA TORCH ដែល​ជា​អគារ​យ៉ាង​ខ្ពស់​មួយ​ក្នុង​ចំណោម​អគារ​ខ្ពស់​បំផុត​ទាំងឡាយ​នៃ​ពិភពលោក​មាន​កម្ពស់​៣៤៨​ម៉ែត្រ ស្ថិត​នៅ​សង្កាត់ MARINA ក្រុង​ឌូ​បៃ ។

ផ្នែក​សារព័ត៌មាន​ក្រុង​ឌូ​បៃ​តាម TWITTER ថ្លែង​ថា ផ្នែក​ការពារ​ស៊ី​វិល​បាន​ជម្លៀស​មនុស្ស​ចេញ​អស់ ដោយ​ជោគជ័យ​ពី​អគារ​នេះ ហើយ​ខិតខំ​ពន្លត់ភ្លើង​ដោយ​បញ្ជាក់​ថា អគ្គិភ័យ​នេះ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ឡើយ ។

យោង​តាម​ប៉ូលិស​ថា ភ្លើង​ចាប់​ឆាបឆេះ​ពី​ជាន់​ទី​៩ មុន​ពេល​ឆេះ​រាលដាល​យ៉ាង​លឿន​ទៅ បណ្តា​ជាន់​ខាងលើ ។ ភ្លើង​កំពុង​តែ​ឆេះ​ខ្លាំង​រាលដាល​ដល់​៨០​ជាន់​ហើយ ។ សម្រាប់​ពេល​នេះ​នៅ​ពុំ​ទាន់​មាន​តុល្យ​ការណ៍​ណាមួយ​នៅឡើយ ។

ក្រោយមក​ផ្នែក​សារព័ត៌មាន​ក្រុង​ឌូ​បៃ​ប្រកាស​ថា ពួក​អ្នក​ពន្លត់ភ្លើង​អាច​ទប់ស្កាត់​ភ្លើង​បាន​ហើយ ។ បណ្តា​អ្នក​រង​ការ​ប៉ះពាល់​ដោយ​គ្រោះ​អគ្គិភ័យ​នេះ​នឹង​ត្រូវ​ឱ្យ​ស្នាក់​នៅ​ក្នុង​អគារ​ខ្ពស់​ជាប់​ជិតខាង PRINCESS TOWER ។

នេះ​ជា​អគ្គិភ័យ​ធំ​លើក​ទី​២ ហើយ​ក្នុង​អគារ​នេះ​រយៈពេល​តែ​២​ឆ្នាំ ។ កាលពី​យប់​ថ្ងៃ​ទី​២០ ទៅ​២១ កុម្ភៈ ឆ្នាំ​២០១៥ អគ្គិភ័យ​យ៉ាង​ធំ​មួយ​កើត​មាននៅ​កន្លែង​២ នៃ​អគារ​ខ្ពស់ TORCH នោះ បណ្តាល​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ជា​ច្រើន​រយ​នាក់ ។

ពេល​បើក​សម្ពោធ​កាលពី​ឆ្នាំ​២០១១ អគារ​ខ្ពស់ THE TORCH គឺជា​អគារ​ស្នាក់​នៅ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៃ​ពិភពលោក ។ បន្ទាប់​មក​អគារ​នេះ ធ្លាក់​ដល់​អគារ​ខ្ពស់​លំដាប់​ទី​៥​វិញ ព្រោះ​អគារ​ខ្ពស់ PARK AVENUE ក្រុង​ញូ​វ​យ៉​ក​មាន​ខ្ពស់​ដល់​៤៣២​ម៉ែត្រ ។ អគារ​ខ្ពស់​លំដាប់​ទី​២ គឺ​អគារ PRINCESS TOWER (​ឌូ​បៃ​) អគារ​២៣ MARINA (​ឌូ​បៃ​) និង​អគារ ELITE RESIDENCE (​ឌូ​បៃ​) ៕