ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង​អត់​គ្រប​ជ្រុះ​លើ​ដងផ្លូវ បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ចាក់​លុប​ដី​ឡូត៍​មួយ​កន្លែង​នៅ​ជាប់​ដងផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ

 ខេត្តកណ្តាល ៖ រថយន្ត​ដឹក​ដី​ជា​ច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ចាក់​លុប​ដី​ឡូត៍​មួយ​កន្លែង​នៅ​ជាប់​ដងផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ជ័យ​ឧត្តម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយ​គ្មាន​ពេលវេលា​ម៉ោង​សម្រាក​ឡើយ សូ​ម្បី​តែ​មេឃ​កំពុង​ភ្លៀងរលឹម​ក៏​នៅ​តែ​ធ្វើការ​ដឹក​ជញ្ជូន​ដាក់​ហៀរ​ៗ​ទ្រុង​គ្មាន​គ្រប​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​ណែរ​នាំ​របស់​អាជ្ញាធរ បណ្តាល​ឲ្យ​ជ្រុះ​រប៉ាត់រប៉ាយ​ពាសពេញ​លើ​ដងផ្លូវ​សាធារណៈ និង​ចាក់​ហៀរ​មក​លើ​ថ្នល់ជាតិ​បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​អាច​រអិល និង​បង្ក​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​យថាហេតុ​ព្រោះ​ដី​នេះ​គឺ​សុទ្ធតែ​ជា​ដីឥដ្ឋ​។ ប្រភព​ព័ត៌មាន​និយាយ​ថា ម្ចាស់​ដី​គឺ​នៅ​ភ្នំពេញ​មិន​ស្គាល់ឈ្មោះ​ទេ​។

ចំណែក​ម្ចាស់​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​ឮ​ថា​ឈ្មោះ​ជាតិ បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ដាក់​ហៀរ​ៗ​ទ្រុង គ្មាន​គ្រប​នេះ​រយៈពេល​ជិត​មួយ​ខែ​ហើយ សូ​ម្បី​តែ​មេឃ​កំពុង​រលឹម​ភ្លៀង​ក៏​ពួក​គេ​នៅ​តែ​បន្ត​ដឹក​ប​ណ្តោ​ល​ជ្រុះ​ដីឥដ្ឋ​ពាសពេញ​លើ​ដងផ្លូវ​ថ្នល់ជាតិ​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ ជា​ពិសេស​នៅ​រដូវវស្សា​នេះ អាច​រអិល​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ផង​។ ពាក់ព័ន្ធ​រថយន្ត​ដឹក​ដី​ដាក់​ហៀរ​ទ្រុង​មិន​គ្រប​ជ្រុះ​លើ​ដងផ្លូវ​ត្រង់​ចំណុច​មុខ​ការដ្ឋាន​បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​ខាងលើ​នេះ លោក នេ​ត វាសនា ប្រធាន​ការិយាល័យ​រ៉ែ និង​ថាមពល ស្រុក​កៀនស្វាយ​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​នា​រសៀល​ថ្ងៃ​ទី​៣ ខែសីហា​ថា អាជីវកម្ម​ដឹក​ដី​របស់​ឈ្មោះ ជាតិ គ្មាន​ច្បាប់​អនុញ្ញាត​ទេ​។

រីឯ​លោក ចាន់ វុ​ទ្ធា ប្រធាន​ការិយាល័យ​សាធារណៈការ និង​ដឹក​ជញ្ជូន​ស្រុក​បាន​ប្រាប់​តាម​ទូរ​សព្ទ័​យ៉ាង​ខ្លី​ថា ចាំ​លោក​ចុះ​ទៅ​ពិនិត្យ​មើល​។ ចំណែក​លោក សុខ ខ្នា អនុ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សំរោង​ធំ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា រូប​លោក​បាន​ហៅ​ម្ចាស់​ដី​មក​ណែនាំ​ម្តង​ពីរ​ដង​ហើយ​ថា កុំ​ឲ្យ​ចាក់​អាចម៍ដី​ហៀរ​មក​លើ​ផ្លូវថ្នល់​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​តែ​គេ​នៅ​តែ​មិន​ស្តាប់​៕