ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pacquiao គ្រោង​នឹង​សាងសង់​មន្ទីរពេទ្យ​លំដាប់​ខ្ពស់

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ល្បី​លំដាប់​ពិភពលោក Manny Pacquiao គ្រោង​នឹង​សាងសង់​មន្ទីរពេទ្យ​ស្តង់ដា​លេខ​មួយ​ជូន​ដល់​អ្នកស្រុក​នៅ​ក្នុងស្រុក​កំណើត​របស់​លោក​។

ហ្វី​លី​ពី​ន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ល្បី​លំដាប់​ពិភពលោក Manny Pacquiao គ្រោង​នឹង​សាងសង់​មន្ទីរពេទ្យ​ស្តង់ដា​លេខ​មួយ​ជូន​ដល់​អ្នកស្រុក​នៅ​ក្នុងស្រុក​កំណើត​របស់​លោក​។

ទោះបីជា​សព្វថ្ងៃ ប្រជាប្រិយភាព​ក្នុង​វិស័យ​ប្រដាល់​របស់​លោក​មានការ​ធ្លាក់​ចុះ​ក៏​ដោយ ក៏​លោក​នៅ​តែ​ជា​តំណាងរាស្ត្រ​មួយ​រូប​ដ៏​ល្អ​នៅ​ក្នុង​កែវភ្នែក​ប្រជាជន​របស់​លោក​ដែរ។ អំពើ​ល្អ​របស់​លោក មិន​ដែល​ចេះ​សាបសូន្យ​ទេ ព្រោះ​លោក​តែងតែ​ជួយ​ប្រជាជន​ខ្វះ​ទ្រព្យធន​ជា​និច្ច​។

មន្ទីរពេទ្យ​លំដាប់​ខ្ពស់​នេះ គឺ​គ្រោង​នឹង​សាងសង់​នៅ​ទីក្រុង General Santos City ដែល​ជា​ស្រុក​កំណើត​របស់​លោក​។ គោលបំណង​នៃ​ការ​សាងសង់​នេះ គឺ​មក​ពី​លោក​មិន​ចង់​ឲ្យ​អ្នកស្រុក​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ងាយ ដើម្បី​បាន​ពេទ្យ​ល្អ​សម្រាប់​ការ​ព្យាបាល​។

យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ការ​សាងសង់​នេះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ណា​ខាង​មុខ​នៅឡើយ​ទេ​៕