ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចំនួន​៥០០​គ្រួសារ​ទទួល​បាន​អំណោយ​ពី​អភិបាលខេត្ត​ត្បូងឃ្មុំ

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ​កំពុង​តែ​ខ្វះខាតអាហារ​សម្រាប់​ទទួលទាន​នោះ​ត្រូវ​បាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់

ខេត្ត​ត្បូងឃ្មុំ ៖  ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ​កំពុង​តែ​ខ្វះខាតអាហារ​សម្រាប់​ទទួលទាន​នោះ​ត្រូវ​បាន​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​គិតគូរ​យក​អំណោយ​មក​ចែក​ជូន​ចំនួន​៥០០​គ្រួសារ ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ សីហា នេះ​នៅ​ទីទួល​ស​វុ​ត្ថិ​ភាព​ឧកញ៉ាសេត នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។ ជាមួយ​នោះ​អាជ្ញាធរ​ក៏​បាន​សន្យា​នឹង​បន្ត​ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​បាន​អំណោយ​សម្រាប់​គ្រួសារ​ផ្សេង​ដែល​មិន​ទាន់​បាន ។

ស្ត្រី​ខ្មែរ​អ៊ី​ស្លា​ម​ឈ្មោះ យ៉ា សិប​តៈ អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទ៏​ទី​១ ស្រុក​ត្បូងឃ្មុំ​ប្រាប់​ថា ផ្ទះ​របស់​គាត់​ត្រូវ​បាន​ទឹក​ឡើង​មក​លិច​ដល់​ក្រោមផ្ទះ​ដោយ​មិន​ហ៊ាន​នៅ​លើ​ផ្ទះ​ទេ គឺ​បាន​នាំ​កូន​ៗ​មករស់​ទីទួល​សុវត្ថិ​ភព​របស់​ឧកញ៉ា​សេត​នេះ​ដោយ​ធ្លាប់​បាន​ទទួល​អំណោយ​ចំនួន​២​លើក​ក្នុង​នោះ​កាលពី​លើក​ទី​១​បាន​ដូច​ជា មី​២៥​កញ្ចប់ ទឹកស៊ីអ៊ីវ​៣​ដប ទឹកត្រី​៣​ដប ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៣ សីហា ទទួល​បាន​អង្ករ​១០​គីឡូក្រាម មី​១​កេស និង​ទឹកបរិសុទ្ធ​១​យួរ​ផង​ដែរ ។ គាត់​លើក​ឡើង​ថា អាជ្ញាធរ​ពិតជា​បាន​គិតគូរ​ពី​បញ្ហារ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ដែល​មាន​រហូត​ដល់​ទៅរាប់រយ​គ្រួសារ​កំពុង​តែ​ជួប​កង្វះខាត​នោះ ។

លោក លី ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ឲ្យ​ដឹង​ដែរ​ថា ការ​គិតគូរ​របស់​អាជ្ញាធរមិនមែន​ទើបតែ​នូវ​ពេល​នេះនោះ​ទេ​ដោយ​កន្លង​មក​ក្រសួង​ធនធាន​ទឹកបាន​ជូនដំណឹង​ថា នៅ​ក្នុង​ឆ្នាំ២០១៧​នេះ​ទឹកទន្លេ​មេគង្គ​នឹង​ឡើង​មក​លិច​ភូមិឋាន​នានា​នៅ​តាម​ដង​ទន្លេ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​រូបលោក​បាន​ប្រជុំ​បែងចែក​ក្នុង​នោះ​មាន កងកម្លាំង​នគរបាល​ត្រូវ​ទទួល​ភារកិច្ច​បែងចែក​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ហើយ​មន្ត្រី​សុខាភិបាល មាន​ភារកិច្ច​ពិនិត្យ និង​ថែ​ទាំង​សុខភាព អ្នក​មក​រស់នៅ​ទីទួល​សុវត្ថិភាព ។

លោក លី ឡេ​ង អភិបាលខេត្ត​បាន​ថ្លែង​បន្ត​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ​លោក ហាក់ សុខ​មក​រា អភិបាលរង​ខេត្ត​បាន​ចុះ​មក​ចែក​អំណោយ​ម្តង​ជូន​ពលរដ្ឋ​ចំនួន​៣៥០​គ្រួសារ នៅ​ស្រុក​ត្បូងឃ្មុំ​នេះ ។ ជាមួយ​នោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ ៕