ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​រូប​ស្រស់​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ក្រៅប្រទេស​ប្រគល់​ផ្ទះ​ជូន​គ្រួសារ​ទុរគត​ជន

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ផ្ទះ​មនុស្សធម៌​ទី​២៧ មាន​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ សង់​ពី​ឈើ កម្ពស់​ពី​ដី​១,៦០​ម៉ែត្រ ប្រក់​ស័ង្កសី ក្រាល​ក្តារ ជញ្ជាំង​ក្ដារ

ខេត្តសៀមរាប ៖ ផ្ទះ​មនុស្សធម៌​ទី​២៧ មាន​ទំហំ​៤​ម៉ែត្រ​គុណ​៦​ម៉ែត្រ សង់​ពី​ឈើ កម្ពស់​ពី​ដី​១,៦០​ម៉ែត្រ ប្រក់​ស័ង្កសី ក្រាល​ក្តារ ជញ្ជាំង​ក្ដារ ជា​អំណោយ​របស់​កញ្ញា ឃឹម មុនី​រត្ន​ន៍ ជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​នៅ​ក្រៅប្រទេស ផ្តល់​តាម​រយៈ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប​ត្រូវ​បាន​លោក​ជំទាវ  គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោក​ជំទាវ ទោម ច​ន្ថា នូ ផល្លា  សមាជិកា​កិត្តិយស​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សហការី ធ្វើការ​ប្រគល់​ជូន​បងស្រី ប៉ាន់ សា​រិ​ន អាយុ​៤៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ក្រីក្រ នៅ​ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​៣ សីហា នេះ​ព្រមទាំង​នាំ​ម​យក​នូវ​គ្រឿង​ឧបភោគបរិភោគ​ដែល​ជា​អំណោយ​សប្បុរសធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត  ។

បន្ទាប់​ពី​អនុ​សាខា​កាកបាទក្រហម​ស្រុក​ក្រឡាញ់​ធ្វើ​កិច្ច​ស្វាគមន៍ និង​សេចក្តីរាយការណ៍​លោក ស៊ុំ សំ​អន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​បាន​គូសបញ្ជាក់​អំពី​ប្រវត្តិ​របស់​ក្រុម​គ្រួសារ​បងស្រី ប៉ាន់ សា​រិ​ន អាយុ​៤៨ ឆ្នាំ​ជា​ស្ត្រី​មេម៉ាយ មានកូន​ស្រី​ម្នាក់ ដើរ​ធ្វើ​កម្មករ​សំណង់​ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ ម្តាយ​វាយ​ថ្មភ្នំ​លក់ ដែល​មាន​ទីលំនៅ ភូមិ​ភ្នំ​ទ្រង់​បាត្រ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។ ដោយ​មើលឃើញ​ភាព​ទុក្ខ​លំបាក​ក្នុង​ទីជម្រក​ស្នាក់​នៅ​ក្រោម​ការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ឃុំ ស្រុក សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក៏​បាន​សាងសង់​ផ្ទះ​មនុស្សធម៌​ជូន​ដល់​គ្រួសារ​បងស្រី​ឲ្យ​បាន​ស្នាក់​នៅ​បាន​សមរម្យ​ហើយ​ក៏​ជា​ផ្ទះ​ទី​២៧ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង​ជា​ផ្ទះ​ទី​៣​ហើយ​នៅ​ក្នុងស្រុក​ក្រឡាញ់​នេះ ។

អំណោយ​ដែល​ផ្តល់​ជូន​ទាំងនោះ​រួម​មាន អង្ករ​៥០​គីឡូក្រាម​, ឃី​ត​១​កញ្ចប់​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹកត្រី​១​យួរ​, ទឹកបរិសុទ្ធ​៥​យួរ​, កន្ទេល​១, សម្ភារ​ផ្ទះបាយ​មួយ​ចំនួន និង​ថវិកា​២០​ម៉ឺន​រៀល ក្នុង​នោះ​លោក​ជំទាវ​ក៏​បាន​ផ្តល់​នូវ​ទូរទស្សន៍​មួយ​គ្រឿង​ដល់​ក្រុម​គ្រួសារ​នេះ​ផង​ដែរ ។ សូម​បញ្ជាក់​ថា ក្នុង​នោះ​ដែរ​សម្ភារ​ដែល​យក​មក​ថ្ងៃនេះ​មាន​សម្រាប់​លោកតា លោកយាយ និង ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ ចូលរួម​ក្នុង​ពិធី​នេះ​ផង ម្នាក់​ៗ​ទទួល​បាន​ថវិកា​១​ម៉ឺន​រៀល​ផង​ដែរ ៕