ចិន ចាប់ផ្តើមបង្ហាញអាវុធទំនើបៗហើយ
ចិន ៖ កាលពីថ្ងៃទី៣០ កក្កដា ប្រធានាធិបតីចិន លោកស៊ី ជីនពីង
ចិន ៖ កាលពីថ្ងៃទី៣០ កក្កដា ប្រធានាធិបតីចិន លោកស៊ី ជីនពីង
ចិន ៖ កាលពីថ្ងៃទី៣០ កក្កដា ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានត្រួតពលនាឱកាសនៃព្យុហយាត្រាយោធាធំមួយរៀបចំឡើងក្នុងខួបលើកទី៩០ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ។ នេះជាលើកដំបូងហើយដែលប្រធានាធិបតី លោកស៊ី ជីនពីង ក៏ជាអគ្គលេខាបក្សកុំមុយនីស្តចិន និងជាប្រធានគណៈកម្មាធិការយោធាកណ្តាលចិន បានចូលរួមផ្ទាល់ត្រួតពលក្នុងក្បួនព្យុហយាត្រាដ៏ធំបែបនេះ នៅឯមូលដ្ឋានហ្វឹកហ្វឺនយោធា ZHURIHE តំបន់ស្វយ័តម៉ុងហ្គោលី ក្នុងភាគខាងជើងចិន ដោយបង្ហាញពីគ្រឿងសព្វាវុធទំនើបៗចុងក្រោយទាំងឡាយរបស់ចិន ។
ស្លៀកពាក់ឯកសណ្ឋានយោធា លោកស៊ី ជីនពីង ឈរលើរថយន្តហ្ស៊ីបបើកដំបូលមួយដែលបើកយឺតៗនៅមុខក្បួនកងទ័ពដែលធ្វើចលនាទៅតាមសង្វាក់ភ្លេងយោធា ។ ផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍កណ្តាលថ្មីព្យុហយាត្រាយោធានេះចាប់ផ្តើមពីម៉ោង៩ព្រឹកម៉ោងក្នុងស្រុកទៅ ។ ក្បួនព្យុហយាត្រានេះចូលរួមដោយទាហាន១២.០០០នាក់ យន្តហោះយោធា១២៩គ្រឿង ព្រមទាំងកងឯកភាពយោធាទាំងឡាយ ។
គួរកត់សម្គាល់ថា ជាង៤០%នៃគ្រឿងសព្វាវុធចិនត្រូវបានបង្ហាញជាលើកដំបូង ពិសេសគ្រឿងសព្វាវុធទំនើបចុងក្រោយទាំងឡាយ ។ កងរថក្រោះ កងរថយន្តប្រយុទ្ធនៃកងទ័ពជើងគោក កាណុងកាំភ្លើងធំស្វ័យប្រវត្តិ និងមីស៊ីលប្រឆាំងរថក្រោះត្រូវបានបង្ហាញ ហើយមានការហោះហើររបស់កងទ័ពជើងអាកាសពិសេសចិន ។ គេឃើញក្បួនមីស៊ីលយុទ្ធសាស្ត្រ ពិសេសក្បួនរថក្រោះប្រយុទ្ធធុន 99-A ជារថក្រោះទំនើបចុងក្រោយរបស់ចិន ដែលអាចវាយប្រហារបណ្តាគោលដៅចំៗ ។ មានក្បួនមីស៊ីលប្រឆាំងរថក្រោះ HJ-10 ដែលអាចកម្ទេចរថក្រោះ ឧទ្ធម្ភាគចក្រ ព្រមទាំងរថពាសដែកទាំងឡាយ ៕
ចែករំលែកព័តមាននេះ