ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅចាំបុរសកំសត់ម្នាក់នេះទេ… ឥឡូវគាត់​

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីមានការចេញផ្សាយនៅ​លើទំព័រសារព័ត៌មានកោះសន្តិភាពពីជីវិតតស៊ូដ៏លំបាករបស់បុរសកំសត់ម្នាក់ ដែល​​តែងតែស្ពាយ​បន្លែ ផ្លែឈើបន្តិចបន្តួច ដើររាប់សិប​គីឡូម៉ែត្រ ទៅលក់នៅ​ទី​ប្រជុំជន ក្នុង​ក្រុងសែនមនោរម្យ​រួច​មកនោះ​ កាល

ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីមានការចេញផ្សាយនៅ​លើទំព័រសារព័ត៌មានកោះសន្តិភាពពីជីវិតតស៊ូដ៏លំបាករបស់បុរសកំសត់ម្នាក់ ដែល​​តែងតែស្ពាយ​បន្លែ ផ្លែឈើបន្តិចបន្តួច ដើររាប់សិប​គីឡូម៉ែត្រ ទៅលក់នៅ​ទី​ប្រជុំជន ក្នុង​ក្រុងសែនមនោរម្យ​រួច​មកនោះ​ ​នៅ​ព្រឹក​ថ្ងៃទី៣១ កក្កដា នេះ ​បុរសកំសត់ខាងលើ ត្រូវបានលោក​សាយ ករុណា ​ជាភ្នាក់ងារ​ព័ត៌មានកោះសន្តិភាព​ប្រចាំនៅ​ខេត្ត​មណ្ឌល​​គិរី បាន​នាំគាត់​​ទៅ​ដល់​ក្រុមហ៊ុន D.T.C ក្រោយពីមានកិច្ចអន្តរាគម៍ពីលោកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ (ឧកញ៉ា ល័ក្ខ)​ដើម្បី​ជួយ​នាំ​បុរស​កំសត់ទៅធ្វើការ​នៅរោងចក្ររបស់លោកឧក​ញ៉ា​។

បើតាមអ្នកមើលការខុសត្រូវ នៅ​រោងចក្រកែច្នៃជ័រកៅស៊ូរបស់លោកឧកញ៉ាអ៊ឹង ស៊ីតាតវីរៈ (ឧកញ៉ាល័ក្ខ)​ បានឱ្យ​ដឹងថា​ គាត់​(បុរស​​​កំសត់​) មកទីនេះ គឺមានការងារជាច្រើនសម្រាប់គាត់ជ្រើសរើស ដូចជា​ធ្វើជាអ្នកចៀរ​ជ័រ, ជម្រះស្មៅចម្ការម្រេច, លើក​ជ័រ​កៅ​ស៊ូ​ដាក់​​រថយន្ត ឬយាមឃ្លាំង​ជាដើម ​ព្រោះខ្លាចគាត់ធ្វើការងារធ្ងន់ៗ​មិនបានទើបលោកឧកញ៉ាបានទុកឱកាសការងារ​សម្រាប់​រើស​ថា ការងារមួយណាគាត់អាចធ្វើបាន ។

ចំពោះប្រាក់កម្រៃវិញ ត្រូវបានមេការខាងលើអះអាងថា គាត់អាចទទួលបានចាប់ពី១៥០ដុល្លារ ទៅ២៥០ដុល្លារ តាម​ការ​ងារ​ជាក់​ស្តែង ហើយក្រុមហ៊ុនមានអង្ករសម្រាប់ផ្តល់ជូនគាត់ប្រចាំខែ និងកន្លែងស្នាក់​នៅផងដែរ ។ គួររំលឹកថា រំភើប​មែន! បុរស​​កំសត់នេះ ​ជួបអ្នកចិត្តបុណ្យ​ហើយ​