ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បង្ការ​រមាស់​ស្បែក​ក្បាល​ដោយសារ​ញើស

6 ឆ្នាំ មុន

នៅ​ពេល​យើង​បែកញើស​ច្រើន​ដោយសារ​អាកាសធាតុ​ក្តៅ អាច​ធ្វើ​ឱ្យ​យើង​មាន​បញ្ហា​រមាស់​ស្បែក​ក្បាល

នៅ​ពេល​យើង​បែកញើស​ច្រើន​ដោយសារ​អាកាសធាតុ​ក្តៅ អាច​ធ្វើ​ឱ្យ​យើង​មាន​បញ្ហា​រមាស់​ស្បែក​ក្បាល ប៉ុន្តែ​អា​ចប​ងា្ករ​បញ្ហា​រមាស់​ស្បែក​ក្បាល​បណ្តាល​មក​ពី​ការ​បែកញើស​តាម​វិធី​សាមញ្ញ​ខាងក្រោម ។

១-​ចៀសវាង​ការ​លាបប្រេង​សក់ 

មនុស្ស​ភាគច្រើន​មាន​ទម្លាប់​លាបប្រេង​លើ​សក់​នៅ​រដូវក្តៅ រដូវរងា ឬ​រដូវវស្សា ។ ទោះជា​យ៉ាងណា​ក្តី ឫស​សក់​របស់​យើង​ផលិត​ជាតិ​ប្រេង​ជា​ច្រើន ជា​ពិសេស​នៅ​រដូវក្តៅ​ដែល​អាច​នាំ​ឱ្យ​មាន​បញ្ហា​រមាស់​លើ​ស្បែក​ក្បាល ។ លើស​ពី​នេះ​វា​ក៏​រំខាន​ដល់​ការ​កម្ចាត់​កោសិកា ចាស់​ៗ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​អង្គែ ។

២-​កក់សក់​ឱ្យ​បាន​ទៀងទាត់

វា​ជា​ការ​សំខាន់​ក្នុង​ការ​សំអាត ឬ​កម្ចាត់​កោសិកា​ស្បែក ដែល​ងាប់​ពី​ស្បែក​ក្បាល​ព្រោះ​វា​អាច​ដើរតួ​នាទី​ជា​ថ្នាល​បណ្តុះ​របស់​ពពួក​ផ្សិត ដែល​នាំ​ឱ្យ​មានការ​កើត​អង្គែ និង​ឆ្លង​មេរោគ​ផ្សិត ។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​កក់សក់​របស់​អ្នក​ឱ្យ​បាន​២​ទៅ​៣​ដង​ក្នុង​១​ស​ប្តា​ហ៍​ឱ្យ​បាន​ទៀងពេល ។ ប្រសិនបើ​អ្នក​បែកញើស​ច្រើន សូម​កក់សក់​របស់​អ្នកជា​រៀងរាល់ថ្ងៃ ។

៣-​កុំ​លាប​ក្រែ​ម​បន្ទន់​សក់​លើ​ស្បែក​ក្បាល 

នៅ​ពេល​ដែល​សក់​ប៉ះពាល់​ទៅ​នឹង​កំ​ដៅ​ព្រះអាទិត្យ វា​អាច​ស្ងួត និង​សំពោង ដូច្នេះ​អ្នក​គួរតែ​ប្រើ​ក្រែ​ម​បន្ទន់​សក់ ។ ទោះជា​យ៉ាងណា​ក្តី សូមកុំ​លាប​ក្រែ​ម​បន្ទន់​សក់​នៅ​លើ​ស្បែក​ក្បាល ប៉ុន្តែ​គ្រាន់តែ​លាប​នៅ​ខាង​ចុង​សក់ ឬ​សរសៃសក់​បាន​ហើយ ។ ប្រសិនបើ​លាប​វា​នៅ​លើ​ស្បែក​ក្បាល វា​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​រមាស់ និង​អង្គែ​លើ​ស្បែក​ក្បាល ។

៤-​ចៀសវាង​ការ​លាប​ពណ៌​សក់ 

ពណ៌​សក់​មាន​សារធាតុ​គីមី​ជា​ច្រើន​ដែល​មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការ​ធ្វើ​ឱ្យ​អ្នក​កើត​បញ្ហា​រមាស់​លើ​ស្បែក​ក្បាល ប្រសិនបើ​អ្នកមាន​ប្រតិកម្ម​ជាមួយ​សារធាតុ​គីមី​ទាំងនេះ​។ ដូច្នេះ​វា​មាន​សុវត្ថិភាព​ជាង​ប្រសិនបើ​អ្នក​អាច​ចៀសវាង​ការ​លាប​ពណ៌​សក់ ។ ទោះជា​យ៉ាងណា​ក្តី ប្រសិនបើ​អ្នក​ចង់​ប្តូរ​ពណ៌​សក់ សូម​រើស​យក​ពណ៌​សរីរាង្គ ឬ​ពណ៌​ដែល​មិន​មាន​សារធាតុ​ដែល​មានឈ្មោះ​ថា PPD (Paraphenylenediamine) ៕