ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​៩​ឈ្មោះ​នេសាទ នឹង​ធ្វើ​ឱ្យកម្ពុជា​ទទួល​រង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៨ ខែកក្កដា​ថា បន្ទាប់​ពី​បាន​ធ្វើការ​អង្កេត​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ក្រសួងធនធានទឹក​និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹងដល់​សាធារណជន​ឱ្យ​

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​២៨ ខែកក្កដា​ថា បន្ទាប់​ពី​បាន​ធ្វើការ​អង្កេត​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ក្រសួងធនធានទឹក​និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹងដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​​​ថា ព្យុះ​ទី​៨​ឈ្មោះសុ​ន​កា បាន​ថយឥទ្ធិពល​មក​ជា​សម្ពាធ​ទាប ខណៈជ្រលង​សម្ពាធ​ទាប​ខ្សោយ​អូស​បន្លាយ​លើ​ព្រះ​រាជា​​​ណា​ចក្រ​កម្ពុជា ។

នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ព្យុះ​ទី​៩​ឈ្មោះ​នេសាទ បាន​កើតឡើង​និង​កំពុង​ស្ថិត​នៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ភាគ​ឦសាន​ប្រទេស​ហ្វ៊ី​លី​ពី​ន ។ ឥទ្ធិពល​របស់​ព្យុះ​នេះ នឹង​ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​នូវ​កូន​រដូវប្រាំង ក្នុង​មួយ​រយៈពេល​ខ្លី (​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧ ។

លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឱ្យ​អាកាសធាតុ​នៅព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧ មាន​ស្ថានភាព​ដូច​ខាងក្រោម ៖ ១-​រាជធានី​-​ខេត្ត​មួយ​ចំនួន​ដូច​ជា រាជធានី​ភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និង​ខេត្ត​កណ្តាល នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច ។ ២-​បណ្តា​ខេត្ត​ដទៃ​ទៀត​នៅ​តំបន់​វាលទំនាប និងតំបន់​ខ្ពង់រាប នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។៣-​តំបន់​មាត់សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន ។

អាស្រ័យ​ ដូច​បាន​ជម្រាប​ជូនដំណឹង​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត​ត៌​មាន ពិសេស​បងប្អូន​ប្រជា​កសិករ​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ និង​ខេត្តកណ្តាល សូម​យកចិត្តទុកដាក់​ថែរក្សា​ទឹក​ទុក​ឱ្យ​បាន​ល្អ ៕