ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ទឹកជំនន់​នៅ​ខេត្តក្រចេះ មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​ទេ

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ បាន​អះអាង​ថា ទោះបីជា​ស្ថានភាព​ទឹកជំនន់​នៅ​មិន​ទាន់​ជន់​លិច​ធ្ងន់ធ្ងរ​ដល់​កម្រិត​ប្រកាស​អាសន្ន​បែប​ណា​ក្តី តែ​អាជ្ញាធរ​ខេត្

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ បាន​អះអាង​ថា ទោះបីជា​ស្ថានភាព​ទឹកជំនន់​នៅ​មិន​ទាន់​ជន់​លិច​ធ្ងន់ធ្ងរ​ដល់​កម្រិត​ប្រកាស​អាសន្ន​បែប​ណា​ក្តី តែ​អាជ្ញាធរ​ខេត្ត ស្រុក បាន​ត្រៀមលក្ខណៈ​យ៉ាង​ពេញលេញ​រួច​ជា​ស្រេច ទាំង​កម្លាំង និង​មធ្យោបាយ ដើម្បី​ធានា និង​សម្រួលការ​សង្គ្រោះ​ពលរដ្ឋ​ពី​ការ​លិចលង់​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អនុប្រធាន អចិ​ន្ត្រៃ​យិ៍​គណៈ​កម្ម​ធិ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត​។

ការ​លើក​ឡើង​ដោយ​បញ្ជាក់​ជំហរ​បែប​នេះ ពី​លោក​អភិបាលរង​ខេត្ត គឺ​លោក ខណ្ឌ ចំណាន បាន​ឲ្យ​ដឹង​បែប​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​គណៈ​កម្ម​ធិ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត និង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ស្រុក​-​ក្រុង នៅ​ទូ​ទាំង​ខេត្ត បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ កក្កដា ដើម្បី​ដាក់​ផែនការ ត្រៀមលក្ខណៈ​ជម្លៀស​ពលរដ្ឋ និង​ធានា​ការ​ជួយ​សង្គ្រោះ​ពួក​គាត់​ចេញពី​ការ​លិចលង់ ប្រកប ដោយ​សុវត្ថិភាព ទាំង​អាយុជីវិត និង​ទ្រព្យសម្បត្តិ របស់​ពួក​គាត់​នៅ​តាម​គ្រប់​គោលដៅ​មូលដ្ឋាន​។

ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម លោក ហេង រ័​ត្ន​ម៉ូ​នី​ដា បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ​គិត​ត្រឹម​ថ្ងៃ​ទី​២៧ កក្កដា នេះ​ថា​គឺ​មាន​កម្ពស់​២០.៥៥ ម៉ែត្រ ដែល​កម្ពស់​នេះ​នៅ​មិន​ទាន់​ដល់​កម្រិត​ប្រុង​ប្រយ័ត្ន ឬ​ប្រកាស​អាសន្ន​នៅឡើយ​ទេ​។​មន្ត្រី​នៃ​សាលាខេត្ត​ក្រចេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ស្រប​ពេល​ដែល​ស្ថានភាព​ទឹកជំនន់ បាន​ជន់​ឡើង​យ៉ាង​គំហុក​នេះ​ខេត្តក្រចេះ​បាន​ជួប​ការ​លិចលង់​តិចតួច​។ ក្នុង​នោះ​មានស្រុក​ចំនួន​៤ ក្រុង​១ បាន​ជួប​ការ​លិចលង់​ដូច​ជា លិច​ផ្លូវលំ និង​ដំណាំ​ផ្សេង​ៗ​ដូច​ទម្លាប់​រាល់​ឆ្នាំ​។

ហើយ​បើ​ទោះជា​ស្ថានភាព​ទឹកជំនន់ បាន និង​កំពុង​តែ​យាយី​ដល់​ការ​ជន​លិច​បែប​ណា​ក្តី ក៏​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នៅ​ជុំវិញ​ខេត្ត បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដូច​ជា​ស្បៀង ថ្នាំសង្កូវ ព្រមទាំង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ ជួយ​ដល់​ពលរដ្ឋ​ដែល​ប្រឈម ដើម្បី​បញ្ជៀ​ស​ពី​មហន្តរាយ​ធ្ងន់ធ្ងរ​។ អភិបាលរង​ខេត្តក្រចេះ​លោក ខណ្ឌ ចំណាន  បាន​បញ្ជាក់​ថា គណៈ​កម្ម​ធិ​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត និង​ស្រុក បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ចំនួន​ជាង​២០០​កន្លែង ទុក​សម្រាប់​ជម្លៀស​សត្វ និង​មនុស្ស​នៅ​ពេល​មានការ​លិចលង់​៕