ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​សម្អាត​គ្រឿង​ម៉ាស៊ីនរថយន្ត ជា​រឿង​ចាំបាច់​ឬទេ ?

6 ឆ្នាំ មុន

គេ​និយាយ​ថា ប្រសិនបើ​ស្រឡាញ់​រថយន្ត គួរតែ​សម្អាត​ផ្នែក​ខាងក្នុង​នៃ​គ្រឿង​ម៉ាស៊ីន តើ​ជា​ការ​ពិត​ទេ ? មិន​ពិត​ទេ ព្រោះ​ស្នាម​ប្រឡាក់​ដែល​កើត​ចេញពី​ចំហេះ ត្រូវ​បាន​ប្រេងរំអិល​ចាត់ការ​រួច​ហើយ ។

គេ​និយាយ​ថា ប្រសិនបើ​ស្រឡាញ់​រថយន្ត គួរតែ​សម្អាត​ផ្នែក​ខាងក្នុង​នៃ​គ្រឿង​ម៉ាស៊ីន តើ​ជា​ការ​ពិត​ទេ ? មិន​ពិត​ទេ ព្រោះ​ស្នាម​ប្រឡាក់​ដែល​កើត​ចេញពី​ចំហេះ ត្រូវ​បាន​ប្រេងរំអិល​ចាត់ការ​រួច​ហើយ ។

ប្រេងរំអិល​មានគុណ​ភាព​ខ្ពស់​ស្រប​តាម​មាត្រដ្ឋាន នឹង​មាន​សារធាតុ​រំលាយ​ស្នាម​ប្រឡាក់​ដែល​ប្រមូលផ្តុំ រួម​ទាំង​សារធាតុ​គីមី​ផ្សេង​ៗ ដោយ​វា​ជួយ​ឲ្យ​ធូលី​ម៉ត់​ត្រូវ​បាន​ស្តុក​ក្នុង​ប្រេងរំអិល​គ្រប់ពេលវេលា ។ ដុំ​ឬ​បន្ទះ​ណា​ធំ​ពេក រហូត​ធ្វើ​ឲ្យ​ដុំ​ផ្សេង​ៗ​របស់​គ្រឿង​ម៉ាស៊ីន​សឹក​រេចរឹល គឺ​ត្រូវ​បាន​ត្រង​ទុក​ដោយ​តម្រងប្រេង​មាន​ប្រហោង​តូច​ៗ​។ ចំណែក​ដុំ​តូច​ដែល​មិន​បំផ្លាញ​ដល់​គ្រឿង​ម៉ាស៊ីន វា​នឹង​រក្សា​ទុក​ក្នុង​ប្រេងរំអិល ។ ហេតុនេះ យើង​មិន​ចាំបាច់​ត្រូវ​លាង​សម្អាត​ផ្ទៃក្នុង​នៃ​គ្រឿង​ម៉ាស៊ីន​ឡើយ ។

មាន​អតិថិជន​សួរ​ថា ចាំបាច់​ឬទេ​ដែល​ត្រូវ​លាង​សម្អាត​ស្នាម​ប្រឡាក់ និង​សម្អាត​ផ្នែក​ខាងក្នុង​ខ្លះ​ៗ​នៃ​គ្រឿង​ម៉ាស៊ីនរថយន្ត ព្រោះ​គិត​ថា នឹង​ធ្វើ​ឲ្យ​រថយន្ត​មាន​ប្រសិទ្ធភាព​ដូច​រថយន្ត​ថ្មី​ដែរ កម្លាំង​នឹង​ល្អ​ឡើង អាច​សន្សំ​សំចៃ​ប្រេង និង​មានការ​ចូល​ចិត្ត​ពី​បណ្តា​មជ្ឈមណ្ឌល​សេវាកម្ម​ទៀត​ផង ដែល​បាន​ណែនាំ​ឲ្យ​លាង​សម្អាត តាំងពី​ស្លាប​អណ្តាត ដោយ​ប្រើ​ទឹក​ថ្នាំ​លាង​គ្រឿង​ម៉ាស៊ីន ។

ពិត​ហើយ ខណៈ​គ្រឿង​ម៉ាស៊ីន​កើត​មាន​ចំហេះ ដុំ​បន្ទះ​នៅ​ក្នុង​គ្រឿង​ម៉ាស៊ីន​នឹង​មាន​ស្នាម​ប្រឡាក់​កើតឡើង ប្រេងរំអិល​គុណភាព​ខ្ពស់​ដែល​យើង​កំពុង​ប្រើ​ដើម្បី​រំលាយ​ស្នាម​ប្រឡាក់​ជា​ប្រចាំ​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​ទេ ព្រោះ​បើ​រថយន្ត​ត្រូវ​ចត​រយៈពេល​យូរ ហើយ​ស្នាម​នោះ​ធ្លាក់​ចុះ​មក វា​នឹង​បំផ្លាញ​ដុំ​នេះ ដែល​ប្រេងរំអិល​ម៉ាស៊ីន​ហូរ​ឆ្លងកាត់ ហើយ​ហូរ​ទៅ​តាម​ចំណុច​ផ្សេង​ៗ ។

ដូច្នេះ បើសិនជា​សារធាតុ​រំលាយ​ចេញ​មក​ហើយ មិន​ត្រូវ​ឲ្យ​វា​ធ្លាក់​ជា​ដាច់ខាត ។ អ្នក​ផលិត​ប្រេងរំអិល​បាន​ដាក់​សារធាតុ​គីមី​បំពេញ​ទៅ​ក្នុង​បន្ថែម​ទៀត ដើម្បី​ជួយ​ឲ្យ​ប្រេងរំអិល​នោះ​ថែទាំ​ស្នាម​ប្រឡាក់​ឲ្យ​អណ្តែត​ក្នុង​សាច់​ប្រេងរំអិល​គ្រប់ពេលវេលា ។ ផ្នែក​ណា​ធំ​ខ្លាំង​ពេក រហូត​ដល់​ធ្វើ​ឲ្យ​ផ្នែក​ផ្សេង​ៗ​នៃ​គ្រឿង​ម៉ាស៊ីន​សឹក​រេចរឹល គឺ​ត្រូវ​បាន​រន្ធ​ប្រហោង​តូច​ៗ​ត្រង​ទុក ។ ចំណែក​ដុំ​តូច​ដែល​មិន​បំផ្លាញ​គ្រឿង​ម៉ាស៊ីន គឺ​នឹង​អណ្តែត​ក្នុង​ប្រេងរំអិល ហើយ​ស្នាម​ប្រឡាក់​តូច​ៗ​នោះ​ហើយ ដែល​យើង​មើលឃើញ​ប្រេងរំអិល​ពណ៌​ខ្មៅ ។

ហេតុនេះ បើ​ប្រើប្រាស់​ប្រេងរំអិល​ថ្មី​ជា​ច្រើន​ថ្ងៃ (​លើស​ពី​១​ពាន់​គីឡូម៉ែត្រ​) ប៉ុន្តែ​ប្រេងរំអិល​នៅ​តែ​ដូច​ថ្មី​នោះ យើង​គួរ​សង្ស័យ​ដែរ​ថា ជា​ប្រេងរំអិល​ក្លែងក្លាយ ព្រោះ​គ្មាន​សារធាតុ​សម្អាត ឬ​មាន ប៉ុន្តែ​គុណភាព​អន់ ឬ​ក៏​យក​ប្រេងរំអិល​ដែល​ប្រើ​រួច​ហើយ​មក​ច្រក​បញ្ចូល​ដាក់​លក់​ថ្មី​ជាដើម ។

ចាំ​ទុក​ថា ប្រេងរំអិល​ត្រូវ​តែ​ខ្មៅ​ជា​និច្ច នៅ​ពេល​វា​ឆ្លងកាត់​ការ​ប្រើប្រាស់​រយៈពេល​សមគួរ​។ ប្រេងរំអិល​មាន​មាត្រដ្ឋាន អាច​សម្អាត​ផ្ទៃ​ខាងក្នុង​គ្រឿង​ម៉ាស៊ីន​បាន​យ៉ាង​ល្អ​គ្រប់គ្រាន់ គឺជា​ការ​ឆ្លើយ​តប​ថា យើង​មិន​ចាំបាច់​ត្រូវ​លាង​សម្អាត​ផ្នែក​ខាងក្នុង​នៃ​គ្រឿង​ម៉ាស៊ីន​ទេ ។ ចំណែក​ផ្នែក​ផ្សេង​ទៀត​នៅ​ខាងក្រៅ​ផ្នែក​ឆេះ ដែល​យើង​ដោះ​ចេញ​មក​លាង នៅ​ពេល​វា​ជាប់​ជាមួយ​គ្រឿង​ម៉ាស៊ីន កំណក​ផ្សេង​ៗ​នឹង​ជាប់​ខ្មៅ​ដូច​ដើម ដែល​ការ​ធ្វើ​បែប​នេះ គឺជា​ការ​ចំណាយ​កម្លាំង​ទទេ​ៗ ៕