ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​បង្កើន​ថាមពល​ថ្ម​កុំព្យូទ័រ​យួរដៃ​ឱ្យ​ប្រើ​បាន​យូរ ?

6 ឆ្នាំ មុន

ជា​រឿយ​ៗ យើង​តែងតែ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ថ្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​មិនសូវ​ចាប់អារម្មណ៍​លើ​ការ​ថែរក្សា​ថ្ម​កុំព្យូទ័រ​យួរដៃ​ទេ ។ ជា​ជាង​ការ​យក​កុំព្យូទ័រ​យួរដៃ​របស់​អ្នក​ទៅ​កន្លែង​ជួសជុល ខាងក្រោម​នេះ គឺជា​មធ្យោបាយ

ជា​រឿយ​ៗ យើង​តែងតែ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ថ្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​មិនសូវ​ចាប់អារម្មណ៍​លើ​ការ​ថែរក្សា​ថ្ម​កុំព្យូទ័រ​យួរដៃ​ទេ ។ ជា​ជាង​ការ​យក​កុំព្យូទ័រ​យួរដៃ​របស់​អ្នក​ទៅ​កន្លែង​ជួសជុល ខាងក្រោម​នេះ គឺជា​មធ្យោបាយ​មួយ​ចំនួន​ដើម្បី​ថែរក្សា​ថ្ម​កុំព្យូទ័រ​យួរដៃ​របស់​អ្នក​ឲ្យ​ប្រើប្រាស់​បាន​កាន់តែ​យូរ ។

១.​បន្ថយ​ពន្លឺ​របស់​អេ​ក្រង់ ៖
មូលហេតុ​ចម្បង​នៃ​ការ​ធ្វេសប្រហែស​ក្នុង​ការ​ខ្ជះខ្ជាយ​ថាមពល​ថ្ម​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និក ចល័ត​ទំនើប​ៗ​ជា​ច្រើន មិន​ថា កុំព្យូទ័រ​យួរដៃ ស្មា​ត​ហ្វូ​ន ឬ​ថេ​ប្លេ​ត​ទេ គឺ​នៅ​លើ​អេ​ក្រង់ ។ ការ​កាត់​បន្ថយ​ពន្លឺ​លើ​អេ​ក្រង់ គឺជា​វិធី​ដ៏​សាមញ្ញ​ក្នុង​ការ​សន្សំ​ថាមពល​ថ្ម ព្រមទាំង​ថែរក្សារ​អាយុ​របស់​ថ្ម ឲ្យ​ប្រើប្រាស់​បាន​កាន់តែ​យូរ ។

២.​កំណត់​ឲ្យ​អេ​ក្រង់​បិទ​ដោយ​ស្វ័យប្រវត្តិ ៖
ប្រសិនបើ​អ្នក​ត្រូវ​ដើរ​ចេញពី​កុំព្យូទ័រ​យួរដៃ​រយៈពេល​ខ្លី អេ​ក្រង់​របស់​វា​នឹង​នៅ​តែ​ដំណើរ ការ ហើយនឹង​នៅ​តែ​ប្រើប្រាស់​ថាមពល​ដែល​បាន​មក​ពី​ថ្ម​កុំព្យូទ័រ​។ អ្នក​អាច​កំណត់​មុខងារ​ក្នុង​កុំព្យូទ័រ​ដើម្បី​ឱ្យ​វារ​លត់ និង​បិទ​អេ​ក្រង់​នៅ​ពេល​អ្នក​មិន​ប្រើ​វា ។ អ្នក​អាច​រំកិល​កូនកណ្ដុរ ឬ​ចុច​លើ​គ្រាប់​ចុច​ណាមួយ​ដើម្បី​បើក​អេ​ក្រង់​ឡើង​វិញ ដោយ​មិន​ចាំបាច់​ត្រូវ​រង់ចាំ​យូរ ដូច្នេះ​នេះ​ជា​វិធី​ងាយស្រួល​ក្នុង​ការ​សន្សំ​សំចៃ​ថាមពល​ថ្ម​កុំព្យូទ័រ ។ 

៣.​បិទមុខ​ងារ​ប្ល៊ូ​ធូ​ស និង​មុខងារ​ផ្សេង​ៗ​ទៀត ៖
កុំព្យូទ័រ​យួរដៃ​របស់​អ្នក​ទំនងជា​មាន​មុខងារ​វិទ្យុ ប្ល៊ូ​ធូ​ស ហើយ​អាច​មាន​រន្ធ​អុ​ី​ន​ហ្វ្រា​រ៉េ​ដ (IR) ផង​ដែរ ។ មុខងារ​នៃ​ឧបករណ៍​ទាំង​អស់នេះ​ប្រើ​ថាមពល​ថ្ម​កុំព្យូទ័រ​ដើម្បី​បើក និង​ដំណើ​ការ​។ អ្នក​អាច​សន្សំ​ថាមពល​ថ្ម​កុំព្យូទ័រ​ដោយ​បិទ​វា​នៅ​ពេល​ដែល​អ្នក​មិន​ប្រើ​វា ។ ការ​បិទមុខ​ងារ Wi-Fi ក៏​អាច​ជួយ​សន្សំ​ថាមពល​ថ្ម​ផង​ដែរ ប្រសិនបើ​អ្នក​មិន​ប្រើ​វា ។

៤.​សម្អាត​ថ្ម​កុំព្យូទ័រ​យួរដៃ ៖
មនុស្ស​ភាគច្រើន​មិនសូវ​ខ្វល់ខ្វាយ​រឿង​សម្អាត​ថ្ម​កុំព្យូទ័រ​យួរដៃ​នោះ​ទេ ដោយ​ទុក​វា​ចោល​នៅ​ខាងក្នុង​កុំព្យូទ័រ និង​ទុក​ឲ្យ​វា​ធ្វើការ​ទាល់តែ​វា​ខូច​។ ជា​រៀង​រាល់​ខែ អ្នក​គួរ តែ​យក​ថ្ម​ចេញពី​កុំព្យូទ័រ ហើយ​ជូត​សម្អាត​ដោយ ប្រុង​ប្រយ័ត្ន​ដោយ​ប្រើ​ក្រណាត់​ទន់ សម្អាត​ធូលី ហើយ​ត្រូវ​ប្រាកដ​ថា​កន្លែង​ដែល​អ្នក​បាន​ប៉ះពាល់​លើ​ថ្ម​កុំព្យូទ័រ ត្រូវ​ជូត​ឲ្យ​បាន​ស្អាត​ជា​ពិសេស ។

សូម​ចាំ​ថា ចំណុច​នេះ​អាច​អនុវត្ត​បាន​ចំពោះ​ម៉ូ​ដែល​ណា​ដែល​ថ្ម​របស់​វា​អាច​ដក​ចេញពី​កុំព្យូទ័រ​ប៉ុណ្ណោះ ។ ខណៈ​ដែល​កុំព្យូទ័រ​យួរដៃ​នា​ពេល​ឥឡូវនេះ​មាន​លក្ខណៈ​ស្តើង និង​ស្រាល​ជាង​មុន ចំណែកឯ​បញ្ហា​ថ្ម​ក៏​មាន​ភាព​ប្រណីត​ជាង​មុន​ផង​ដែរ​។ ប្រសិនបើ​កុំព្យូទ័រ​យួរដៃ​របស់​អ្នកមាន​ថ្ម​ដែល​បិទ​ជិត និង​មិន​អាច​យក​ចេញពី​កុំព្យូទ័រ​នោះ អ្នក​នឹង​មិន​មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ទៀត​ទេ ៕