ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​រថយន្ត​២​គ្រឿង ទៅ​លាង​សម្អាត​កំណាត់​ផ្លូវជាតិ​លេខ​១

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ រថយន្ត​លាង​សម្អាត​ផ្លូវ​ចំនួន​២​គ្រឿង នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ រថយន្ត​លាង​សម្អាត​ផ្លូវ​ចំនួន​២​គ្រឿង នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាន​លាង​សម្អាត​ផ្លូវជាតិ​លេខ​១​។ លោក ណុ​ប ផា អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ បាន​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ការ​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​មកនេះ អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ រួម​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ នាំ​រថយន្ត​មក​លាង​សម្អាត​កំណាត់​ផ្លូវជាតិ​លេខ​១ ចាប់ពី​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស រហូត​ដល់​ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ​។

ចំណែក​លោក រស់ សុ​ភ័​ក្រ អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ លើក​ឡើង​ថា ចាប់ពី​ថ្ងៃនេះ​ទៅ រាល់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ បើ​នៅ​តែ​បណ្តោយ​ឲ្យ​កំពប់​ហៀរហូរ​ពាសពេញ​ទ្រូ​វ​ផ្លូវ​តទៅ​ទៀត​នោះ រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ​នឹង​ប្រើ​វិធានការ​តឹងរ៉ឹង​ចំពោះ​ម្ចាស់​រថយន្ត​ដែល​ល្មើស​នោះ​។ អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកដំណើរ សូម​មេត្តា​យោគយល់ ក្នុងអំឡុងពេល​ដែល​រដ្ឋបាល​ខណ្ឌ​ច្បារ​អំពៅ កំពុង​រៀបចំ និង​លាង​សម្អាត​ផ្លូវ ដែល​បង្ក​ការ​កកស្ទះ​ចរាចរណ៍​រយៈពេល​ខ្លី​នេះ​៕