ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​បាន​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឫស្សី​កែវ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឫស្សី​កែវ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់ កាបូប​ស្ត្រី​ម្នាក់​មិន​បាន​សម្រេច នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ ចាន់ វិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៥ ផ្លូវ​បេតុង ក្រុម​១២ ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ និង​២-​ឈ្មោះ អេ​ង សំបូរ ហៅ​បូរ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​កម្មករ ស្នាក់​នៅផ្ទះ​លេខ​២៣ ផ្លូវ​លេខ​២៩២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចម្ការមន​។ ចំណែក​ម្ចាស់ កាបូប​ឈ្មោះ ម៉​ម ស្រី​រ័​ត្ន ភេទ​ស្រី អាយុ ២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២៥ ផ្លូវ​បេតុង ក្រុម​១៤ ភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក SopcoyI ពណ៌​ក្រហម គ្មាន​ស្លាក​លេខ​មួយ​គ្រឿង ធ្វើ​ដំណើរ​ចេញពីផ្ទះ​នៅ​ក្នុងភូមិ​សាមគ្គី ក្នុង​គោលបំណង​ទៅ​ញុំ​ា​អី​នៅ​ផ្សារ​ទំនើប អ៊ី​អន​។ នៅ​ពេល​ធ្វើ​ដំណើរ​ចេញ​មក​ដល់​ផ្លូវជាតិ​លេខ​៥ ស្រាប់តែ​ជនសង្ស័យ មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GB-9189 មក​ពីក្រោយ ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច រួច​គេចខ្លួន​បាត់​។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ខណៈនោះ​ត្រូវ​បាន​ម្ចាស់​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែក​ចោរ​ៗ ហើយ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដេញ​ឃាត់ខ្លួន​បាន​នៅ​មុខ រោងចក្រ​ទឹកដោះគោ ព្រមទាំង​ដកហូត​បាន​កាបូប​ត្រលប់​មក​វិញ​។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កាបូប​មាន​ប្រាក់​ចំនួន ១៨៦​ដុល្លារ ,​លុយ​ខ្មែរ ចំនួន ៤៥៥០០​រៀល ត្រូវ​នគរបាល​ប្រគល់​ឲ្យ​ម្ចាស់​វិញ​។ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ឫស្សី​កែវ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕