ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​ផ្ទះ​តៀម​អស់​មួយ​ខ្នង ខណៈ​ម្ចាស់​មិន​នៅផ្ទះ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ផ្ទះ​ពលរដ្ឋ​ឈ្មោះ ធឹ​ម ហ៊ី​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ភ្ញៀវ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប

ខេត្តសៀមរាប ៖ ផ្ទះ​ពលរដ្ឋ​ឈ្មោះ ធឹ​ម ហ៊ី​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ភ្ញៀវ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​/​ខេត្តសៀមរាប​។

តាម​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន​បាន​ប្រាប់​ថា មូលហេតុ​បង្ក​ឡើង ដោយ​មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង​បណ្តាល​ឱ្យ​ឆេះ​ផ្ទះ​តៀម​ជញ្ជាំង​ក្តារ ដំបូល​ស​ង្ក័​សី ទំហំ​៥​គុណ​នឹង​៨​ម៉ែត្រ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ ធឹ​ម ហ៊ី​ម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​ភ្ញៀវ ត្រូវ​បាន​ឆេះ​អស់ទាំង​ស្រុង ខណៈ​ម្ចាស់ផ្ទះ​ចាក់សោរ​ចោល ចេញ​ទៅ​រកស៊ី​ដឹក​ភ្ញៀវ​។ ប្រភព​បាន​បន្ត​ថា ករណី​ឆេះ​ផ្ទះ​តៀម​ផ្ទាល់​ដី​នោះ ហើយ​មានការ​ខូចខាត​អស់​ផ្ទះ​១​ខ្នង និង​សម្ភារ​នៅ​ក្នុងផ្ទះ​ខូចខាត​ទាំងស្រុង​ មូលហេតុ ទុ​ស្សេ​ខ្សែភ្លើង​។

សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​ឆេះ​នេះ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត បាន​មក​ជួយ​ពន្លត់ អស់​ចំនួន​១​គ្រឿង ទើប​ធ្វើ​ឱ្យ​រលត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ដដែល ដោយ​ពុំ​មានការ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​៕