ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​វង់ល្បែង​មាន់​ជល់ ឃាត់ខ្លួន​អ្នកលេង​ជា​ច្រើន​នាក់ និង​ម៉ូតូ​ច្រើន​គ្រឿង

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ក្រុម​អ្នក​វក់​នឹង​ល្បែង​មាន់​ជល់​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ស្ទុះ​រត់​បាតជើង​ស​ព្រាត ដោយ​រត់​កាត់​វាល​ចម្ការ​ដំឡូង​មី អ្នកខ្លះ​ផ្លោះ​របង

ខេត្ត​ប៉ៃលិន ៖ ក្រុម​អ្នក​វក់​នឹង​ល្បែង​មាន់​ជល់​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ស្ទុះ​រត់​បាតជើង​ស​ព្រាត ដោយ​រត់​កាត់​វាល​ចម្ការ​ដំឡូង​មី អ្នកខ្លះ​ផ្លោះ​របង និង​ខ្លះ​ទៀត​ធ្លាក់ទឹក​ប្រឡាយ​ផង​ដែរ ខណៈ​សមត្ថកិច្ច​នគរបាល​ចម្រុះ ឆ្មក់​ធ្វើការ​បង្ក្រាប​។ តែ​អ្នកខ្លះ​ទៀត​មិន​រត់គេច​ខ្លួន​នោះ​ទេ ដោយ​ប្រគល់​ខ្លួន​ឱ្យ​នគរបាល​ចាប់​តាម​សម្រួល ព្រោះ​ស្តាយ​ម៉ូតូ​របស់​ខ្លួន​ដែល​ចត​នៅ​ក្បែរ​សង្វៀនមាន់​។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​កូនភ្នំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដោយ​ឃាត់ខ្លួន​អ្នក​ញៀន​នឹង​ល្បែង​ជា​ច្រើន​នាក់ រឹបអូស​បាន​ម៉ូតូ​ជាង​២០​គ្រឿង និង​រថយន្ត​១​គ្រឿង​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុម​នគរបាល​ចម្រុះ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ព្រហ្មទណ្ឌ កម្រិត​ធ្ងន់ និង​ក្រុម​ផ្សេង​ៗ​ទៀត​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​សហ​ការណ៍​គ្នា​ចុះ​ឆ្មក់​បង្ក្រាប​បន​ល្បែង​បញ្ជល់មាន់​១​កន្លែង​ខាងលើ​។ ប្រភព​បន្ត​ទៀត​ថា មុន​នឹង​ឈាន​ដល់​ការ​បង្ក្រាប​នេះ ភ្នាក់ងារ​សម្ងាត់​នៃ​នគរបាល​ខេត្ត បាន​ស៊ើបអង្កេត​ត្រង់​កន្លែង​លេងល្បែង​ខាងលើ​អស់​រយៈពេល​ជា​យូរ​មក​ហើយ ដោយ​មាន​អ្នក​ខ្លះមក​ពី​ក្រុងប៉ៃលិន និង​ខ្លះ​ទៀត​មក​ពី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​ផង​ដែរ​។

តែ​រក​ឱកាស​មិន​ទាន់​បាន ទើប​អនុញ្ញាត​ឱ្យ​ពួក​គេ​បន្ត​លេង​យ៉ាង​ពពាក់ពពូន​នៅ​ក្នុង​ព្រៃ​ខាងក្រោយ​ផ្ទះ​របស់​អ្នក​ភូមិ​ម្នាក់​។ ក្រោយ​ពេលធ្វើការ​បង្ក្រាប ក្រុម​នគរបាល​ចម្រុះ​បាន​លើក​ម៉ូតូ​ទាំង​ថ្មី​ចាស់ ដាក់​លើ​រថយន្ត​ដឹក រួច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត រង់ចាំ​ធ្វើការ​ដោះស្រាយ និង​ផាកពិន័យ​នៅ​ពេល​ក្រោយ​។ សូម​បញ្ជាក់​ថា នគរបាល​បាន​រឹបអូស​បាន​ម៉ូតូ​ជាង​២០​គ្រឿង រថយន្ត​១​គ្រឿង មាន់​ជល់​ចំនួន​៤​ក្បាល ស៊ុំ​ក្រុងមាន់​ចំនួន​៤ សង្វៀន​បញ្ជល់មាន់​១​ឈុត រួម​ទាំង​អ្នក​ញៀន​ល្បែង​ជា​ច្រើន​នាក់​ផង​ដែរ​។ ចំណែក​មួយ​ចំនួន​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ចូល​ទៅ​ក្នុង​ព្រៃ​ដំឡូង​មី និង​ព្រៃ​ពោត​ផង​ដែរ​៕