ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន​២​នាក់

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ យុវជន​សង្ស័យ​ដែល​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ចាប់ខ្លួន និង​ដកហូត​បាន​គ្រឿងញៀ.ន​ចំនួន​កញ្ចប់

ខេត្តកណ្ដាល ៖ យុវជន​សង្ស័យ​ដែល​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ចាប់ខ្លួន និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​កញ្ចប់ រួម​ជាមួយនឹង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​និង​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ព្រៃ​ក្រឡាញ់ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនសង្ស័យ​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ ឈឹ​ម វ៉ា​ន់​នី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើកបរ​រថយន្ត នៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ជនសង្ស័យ​ម្នាក់​នោះ​ក៏​មាន​ដីកា​កោះហៅ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល លេខ​៣១២៩.​ចុះ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ ឲ្យ​ជន​នេះ​ចូល​ទៅ​កាន់​សវនាការ នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា​ខាង​មុខ​នេះ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៧ នៅ​ក្នុងភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ប៉ុង ប៉េង អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ក្នុងភូមិ​ពងទឹក ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ នគរបាល​ដកហូត​បាន​វុ​ត្ថុ​តាង មួយ​ចំនួន​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់​តូច​,​ដែកកេះ​ចំនួន​៤, ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដំណាក់​អំពិល និង​នគរបាល ស្រុក​អង្គស្នួល បាន​ទទួល​ព័ត៌មាន​ពី​មហាជន​ថា មាន​មនុស្ស​មួយ​ក្រុម​កំពុង​ប្រើប្រាស់​ថ្នាំ​ញៀន នៅ​ក្នុងភូមិ​ខាងលើ ខណៈនោះ​កម្លាំង​បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​បានឃើញ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​មែន​។ លុះ​ពេលធ្វើការ​ត្រួតពិនិត្យ រក​ឃើញ​វត្ថុ​តាង​ខាងលើ​ក៏​បាន​ធ្វើការ​ចាប់ខ្លួន នាំ​ទៅ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ហើយ​តាម​ចម្លើយ​សារភាព របស់​ជនសង្ស័យ​ឈ្មោះ ប៉ុង ប៉េង បាន​សារភាព​ថា​ខ្លួន​បាន​ទិញ​ថ្នាំ​ញៀន​នោះ​ពី​ម្តុំ​ផ្សារ​អង្គ ស្ថិត​នៅ​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ពី​ជន​មិន​ស្គាល់ឈ្មោះ​ម្នាក់​ក្នុង​តម្លៃ​៦​ម៉ឺន​រៀល ដើម្បី​យក​មក​ប្រើប្រាស់ មិនមែន​ដើម្បី​លក់​នោះ​ឡើយ​៕