ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញ​មុខសញ្ញា​ជនសង្ស័យ​៣​នាក់ ជួញដូរ​អាវុធ​ឆ្លង​ដែន​ខុសច្បាប់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​អាវុធ​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្

ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​អាវុធ​ឆ្លង​ដែន​ខុសច្បាប់​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នា​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​សមត្ថកិច្ច​ថៃ​ចាប់​បាន​មុខសញ្ញា​ជួញដូរ​អាវុធ​ជា​ជាតិ​ថៃ​ចំនួន​៥​នាក់ មានឈ្មោះ ១-​ឈ្មោះ ផា​ណា ឆៃ​ឃុ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​,២-​ឈ្មោះ ប៊ុ​ន ថា​ម ឆៃ​ឆាក់​ណា​ក់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​,៣-​ឈ្មោះ ឃុម សាន់ កិត​ថា​វ៉​ន​អាជីព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ,៤-​ឈ្មោះ អ៊ុ​ថៃ ឆៃ​ឆាក់​ណា​ក់ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ,៥-​ឈ្មោះ មី​ឆៃ ក្តាន់​ប្រាក់​ស៊ុម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​អាវុធ មួយ​ចំនួន​ដូច​ជា​កាំភ្លើង DK 82mm ចំនួន​២​ដើម​, កាំភ្លើង​DK81mm ចំនួន​១​ដើម​,​គ្រាប់ 82mm​ចំនួន​៣​គ្រាប់​,​ឧបករណ៍​បង្កៃ​គ្រាប់បែក​ចំនួន​៣​ឈុត​រួម​ជាមួយ​រថយន្ត​ចំនួន​៣​គ្រឿង និង​ទូរស័ព្ទ​ចំនួន​៦​គ្រឿង ដែល​ជនសង្ស័យ​អះអាង​ថា​ទិញ​ពី​ខ្មែរ​នោះ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​បទបញ្ជា​ឲ្យ​លោក ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ផែន​ព្រហ្មទណ្ឌ បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​លើក​ករណី​ជួញដូរ​អាវុធ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។ ក្នុង​រយៈពេល​២​ថ្ងៃ​ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង និង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ បាន​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​មុខសញ្ញា​ជនជាតិ​ខ្មែរ​ចំនួន​៣​នាក់ នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង មានឈ្មោះ​១-​ជឹ​ម លី​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ឈើទាល ឃុំ​សេរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ជា​អ្នកទិញ និង​នាំ​យក​ទៅ​លក់​បន្ត​ឲ្យ​ជនជាតិ​ថៃ ហើយ​ក៏​ធ្លាប់​រកស៊ី​ជួញដូរ​អាវុធ​ចំនួន​២​លើក​មក​ហើយ​,២-​ឈ្មោះ យឹ​ម សា​វី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ជា​អ្នក​ជួយ​ជញ្ជូន​ចេញ​ឆ្លង​ដែន​,៣-​ឈ្មោះ អប់ វីវៈ ហៅ​ឡេ​ង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ស៊ី​ម៉ាក់ រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ថ្ងៃនេះ​ហើយ​ដែរ​៕