ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ពនេចរ​យក​ទឹកឃ្មុំ​បោកប្រាស់​ពលរដ្ឋ​

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បុរស​ពនេចរ​ពី​ខេត្តព្រៃវែង​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​ធ្វើ​កិច្ចសន្យា ដើម្បី​បញ្ឈប់​សកម្មភាព​បោកប្រាស់​ប្រជាពលរដ្ឋ ក្រោយ​មាន​សេចក្តីរាយការណ៍​ថា ជន​ម្នាក់​នេះ​បាន​ដើរ​ដឹក​ទឹកឃ្មុំ​ក្លែងក្លាយ​លក់​។

ខេត្តមណ្ឌលគិរី ៖ បុរស​ពនេចរ​ពី​ខេត្តព្រៃវែង​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​ធ្វើ​កិច្ចសន្យា ដើម្បី​បញ្ឈប់​សកម្មភាព​បោកប្រាស់​ប្រជាពលរដ្ឋ ក្រោយ​មាន​សេចក្តីរាយការណ៍​ថា ជន​ម្នាក់​នេះ​បាន​ដើរ​ដឹក​ទឹកឃ្មុំ​ក្លែងក្លាយ​លក់​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ កក្កដា ២០១៧ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ វ៉ឺ​ន កាវ អាយុ​៣៦​ឆ្នាំ នៅ​ចំណុច​ផ្ទះ​ប្រជាជន​មួយ​កន្លែង​ក្នុងភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ដើម្បី​សាកសួរ​ពី​សកម្មភាព​លក់​ទឹកឃ្មុំ ព្រោះ​មាន​អ្នក​ភូមិ​រាយការណ៍​ថា បុរស​ម្នាក់​នេះ បាន​បោកប្រាស់​លក់​របស់​ក្លែងក្លាយ​។

តាម​ការ​សារភាព​របស់​អ្នកលក់​ទឹកឃ្មុំ​បាន​ឆ្លើយ​ថា នៅ​ថ្ងៃ​ទី​២២ កក្កដា ខ្លួន​បាន​ចេញពីផ្ទះ​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត ព្រៃវែង  នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ដោយ​ជិះ​រថយន្ត​ឈ្មួ​ល ហើយ​នៅ​វេលា​ថ្ងៃ​ដដែល​បាន​ទៅ​ដល់​ស្រុក​កែវ​សីមា ក៏​ចូល​សម្រាក​១​យប់​សិន​។ បន្ទាប់​ពី​សម្រាក​មួយ​យប់​រួច បាន​ជិះ​ម៉ូតូ​ដោយ​ដាក់​ទឹកឃ្មុំ​ក្លែងក្លាយ​ចំនួន​២០​លី​ត្រ​ទៅ​ដើរ​លក់​តាម​ផ្លូវ​ឆ្ពោះទៅ​ក្រុង​សែន​មនោ​រម្យ ស្រាប់តែ​ទៅ​ដល់​ភូមិ​-​ឃុំ​កើតហេតុ ខ្លួន​ក៏​ចូល​ទៅ​សួរ​ផ្ទះ​ពូ​ម្នាក់​មិន​ស្គាល់ឈ្មោះ ដើម្បី​ឲ្យ​គាត់​ជួយ​ទិញ​ទឹកឃ្មុំ​។ មួយសន្ទុះ​ក្រោយ​ស្រាប់តែ​ឃើញ​សមត្ថកិច្ច​ជិះ​ម៉ូតូ​ទៅ​សាកសួរ រួច​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​តែ​ម្តង​។ ដោយ​ទឹកឃ្មុំ​នោះ​មាន​លាយ​ជាមួយ​ស្ករស​ចំនួន​១០​គីឡូក្រាម ទឹក​៥​បោយ​(​ប្រហែល​១០​លី​ត្រ​) សរុប​ទាំងអស់​ស្មើរ​២០​លី​ត្រ។

ក្រោយ​ឃាត់ខ្លួន​សាកសួរ អប់រំ នឹង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ដើរ​លក់​របស់​ក្លែងក្លាយ បុរស​ខាងលើ​ត្រូវ​បាន​នគរបាល​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​រសៀល​ថ្ងៃ​ដដែល​៕