ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ខ្វល់! ជក់​ហើយ ថត​ឱ្យ​ផ្អើល​ហ្វេសប៊ុក​តិច​មើល

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ញៀន​ថ្នាំ​ម្នាក់​បាន​ថត​វី​ដេ​អូ​ក្លិប​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន​ប្រើប្រាស​ថ្នាំ​ញៀន ហើយ​បង្ហោះ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឈ្មោះ Pa Sethyka ប​ង្អូ​ត​គេឯង​បាន​១​ថ្ងៃ ក៏​ត្រូវ​កម្លាំង​ស្នងការ​ខេត្ត​ធ្វើការ

ខេត្តបាត់ដំបង ៖ បុរស​ញៀន​ថ្នាំ​ម្នាក់​បាន​ថត​វី​ដេ​អូ​ក្លិប​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន​ប្រើប្រាស​ថ្នាំ​ញៀន ហើយ​បង្ហោះ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឈ្មោះ Pa Sethyka ប​ង្អូ​ត​គេឯង​បាន​១​ថ្ងៃ ក៏​ត្រូវ​កម្លាំង​ស្នងការ​ខេត្ត​ធ្វើការ ឃាត់ខ្លួន​បាន​នៅ​ម៉ោងជាង​១១​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​នឹង​ផ្ទះ​របស់​ជន​នេះ ស្ថិត​នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។

លោក​ប្រធាន​ក្រុម​បង្ក្រាប​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​និយាយ​ថា ជនសង្ស័យ​ឈ្មោះ សុខ ពិតប្រាកដ ហៅ​តឿ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។ ជន​នេះ​បាន​បង្ហោះ​វី​ដេ​អូ​តាម​បណ្ដាញ​សង្គម​របស់​ខ្លួន​ដែល​បង្ហាញ​ពី​សកម្មភាព ប្រើប្រាស​ថ្នាំ​ញៀន​។ ក្រោយ​ពី​ឃើញ​ឃ្លី​ប​វី​ដេ​អូ​ដ៏​ព្រហើន​របស់​ជន​នេះ​បាន​១​ថ្ងៃ ទើប​លោកស្នងការ​ខេត្ត​បញ្ជា​ឲ្យ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​លើ​អា​ខោ​ន​នោះ រហូត​តំណ​ត់​អត្តសញ្ញាណ និង​ទីតាំង​បាន ក៏​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​បែក​ស្លុយ​នេះ​តែ​ម្ដង​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​បែក​ថ្នាំ​នេះ កម្លាំង​ជំនាញ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​៧​ថង់ មាន​ទម្ងន់​២២,២៦​ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១ សម្ភារ​សម្រាប់​ជក់​ថ្នាំ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។

សូម​បញ្ជាក់​ថា ជន​ខាងលើ​នេះ​ប្រើប្រាស​កាមេរ៉ា​ទូ​ស័ព្ទ​ដៃ​ថត​សកម្មភាព​របស់​ខ្លួន​ដែល​កំពុង​ប្រើប្រាស់ រួច​បង្ហោះ​តាម​បណ្ដាញ​សង្គម​របស់​ខ្លួន ដោយ​មានការ​និយាយ​ពាក្យ​មិន​សមរម្យ ហើយ​ត្រូវ​គេ​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​២២​កក្កដា តែ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ។

ក្រោយ​ពី​ឃាត់ខ្លួន ដកហូត​បាន​ថ្នាំ​ញៀន និង​វត្ថុ​តាង​មួយ​ចំនួន លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​បញ្ជូន​ខ្លួន​បុរស​បែក​ស្លុយ​នេះ​ទៅ​ឲ្យ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ហើយ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕