ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម្ល៉េះ​! ​កា.ប់​គ្មាន​ប្រណី​យ៉ាងនេះ

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ អំពើ​ហិ.ង្សា​ក្នុង​គ្រួសារ​មួយ បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​នៅ​និង​កន្លែង​កើតហេតុ បន្ទាប់​ពី​ប្តី​ប្រើ​កាំបិត​ផ្គាក់​កា.ប់​ប្រហារ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង

ខេត្តកំពង់ឆ្នាំង ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​និង​កន្លែង​កើតហេតុ បន្ទាប់​ពី​ប្តី​ប្រើ​កាំបិត​ផ្គាក់​កាប់​ប្រហារ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ​ជ្រលង​កៃស្នា ឃុំ​ឈូកស  ស្រុក​កំពង់ត្រឡាច  ។

ពុំ​មាន​សាក្សី​ណា​បំភ្លឺ​ថា ករណី​នេះ​កើតឡើង​ដោយ​របៀប​ណា​នោះ​ទេ ព្រោះ​គ្រួសារ​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​នេះ​រស់នៅ​ដាច់​ស្រ​យ៉ា​ល​ពី​គេឯង និង​មានកូន​តូច​ៗ​តែ​២​នាក់ ដោយ​ម្នាក់​អាយុ​៣​ខែ និង​ម្នាក់​ទៀត​អាយុ​៤​ឆ្នាំ ។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ថា បុរស​ជា​ប្តី​ឈ្មោះ ទាំ ក​សឹម អាយុ​២៦​ឆ្នាំ ចំណែក​ប្រពន្ធ​ឈ្មោះ ហ៊ឹ​ម សំ អាយុ​២៦​ឆ្នាំ​។ ហើយ​មិនដឹង​ពេល​កើតហេតុ​នោះ​ពី​ម៉ោង​ណា​នោះ​ទេ តែ​ម៉ោង​ជិត​១២​ថ្ងៃត្រង់​មាន​ប្រជាពលរដ្ឋ​ដើរទៅ​ផ្ទះ​គ្រួសារ​ខាងលើ ស្រាប់តែ​បាន​ប្រទះ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ក្បែរ​ពាងទឹក ហើយ​ក៏​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ។ក្រោយ​ពី​ពិនិត្យ​រួច​ឃើញ​ស្ត្រី​រង​គ្រោះ​ត្រូវ​បុរស​ជា​ប្តី​កាប់​នឹង​កាំ​បិទ​ផ្គាក់​ចំនួន​២​កាំបិត ចំ​ក​ញ្ចឹ​ង​.​ក​ពីក្រោយ​១​កាំបិត និង​ចំ​ផ្ទៃមុខ​១​កាំបិត បណ្តាល​ឱ្យ​ស្លាប់​ក្បែរ​ពាងទឹក  ក្រោយ​កាប់​ប្រពន្ធ​រួច បុរស​ជា​ប្តី​បាន​រត់​គេ​ខ្លួន​បាត់ ។ ផ្អែក​តាម​សាក្សី​សមត្ថកិច្ច​បាន​សង្ស័យ​ថា ករណី​នេះ គឺ​ដោយសារ​ប្រចណ្ឌ​ប្រពន្ធ​។

សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​បុរស​ជា​ប្តី និង​ជា​ជន​ដៃដល់ ពេល​នេះ សមត្ថកិច្ច​កំពុង​តែ​មមាញឹក​ស្វែងរក​ចាប់ខ្លួន​៕