ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីប្រកាសតែង​តាំង​​លោក​ឧត្តម​សេនីយ៍ត្រី សុខ គឹមសឿន

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ពិធី​ប្រកាស​លោក​ឧត្តមសេនីយ៍ត្រី សុខ គឹ​ម​សឿ​ន នាយ​រង​សេនាធិការ​យោធភូមិ​ភាគ​ទី​៥ ទៅ​ទទួល​មុខងារ​ជា​អនុប្រធាន​តំបន់​១ ស្ថិត​នៅ​ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ក្រោម​

ខេត្តបាត់ដំបង ៖ ពិធី​ប្រកាស​លោក​ឧត្តមសេនីយ៍ត្រី សុខ គឹ​ម​សឿ​ន នាយ​រង​សេនាធិការ​យោធភូមិ​ភាគ​ទី​៥ ទៅ​ទទួល​មុខងារ​ជា​អនុប្រធាន​តំបន់​១ ស្ថិត​នៅ​ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ លោក​សួន បវរ គណ​អភិបាល​ខេត្តបន្ទាយមានជ័យ ព្រមទាំង​មេបញ្ជាការ​រង ផ្នែក​សឹក​រង និង​កងពល វរៈ​ការពារ​ព្រំដែន​ប្រមាណ​៥០​នាក់​បាន​មក​ចូលរួម​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ិ​ន សុខា​វុ​ឌ្ឍី ប្រធាន​តំបន់​១ បាន​រាយការណ៍​ពី​សកម្មភាព​ក្នុង​តំបន់​១ ដែល​មាន​កម្លាំង​នៅ​ទី​នេះ តែងតែ​សហការ​ជា​ប្រចាំ​ជាមួយ​អាជ្ញាធរ​ដែនដី​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ រក្សា​សន្តិសុខ បន្ទាប់​ពី​កិច្ចការ​ការពារ​ព្រំដែន​រួច​មក​។ លោក​ឧត្តមសេនីយ៍ត្រី ប៊ិ​ន សា​រ៉​ន នាយការិយាល័យ​ទី​១ បាន​អាន​សេចក្តី​ប្រកាស​ដែល​ថ្នាក់លើ​ប្រគល់​រួច​មក លោក​សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជាក់​ថា អាជ្ញាធរ​ក្នុង​ខេត្ត​គ្រប់​លំដាប់ថ្នាក់​ដែល​ពាក់ព័ន្ធ​ទើបតែ​រួម​គ្នា​ដោះស្រាយ​ការ​លំបាក​របស់​ពលករ​ដែល​មិន​ត្រឹមត្រូវ​តាម​ច្បាប់​របស់​ប្រទេស​ថៃ​ដែល​បាន​ចេញ​ច្បាប់​ថ្មី​ចំពោះ​ពលករ​ធ្វើ​ការងារ​ក្នុង​ប្រទេស មាន​ប្រទេស​ឡាវ ភូមា និង​កម្ពុជា​។  ដោយ​បាន​បង្កើត​មណ្ឌល​សំចត​សម្រាប់​ធ្វើ​លិខិតឆ្លងដែន​ផ្តល់​ភាព​ងាយស្រួល​ដល់​ពលករ​មួយ​កន្លែង​ទៀត​នៅ​ប៉ោយ​ប៉ែ​ត​ក្នុង​ខេត្តបន្ទាយមានជ័យ​នេះ ហើយ​ត្រូវ​ត្រួតពិនិត្យ​បិទ​ច្រក​ល្បៀ​ង​តូច​ៗ​ដែល​មាន​ចំនួន​៥០​កន្លែង​នៅ​ក្នុង​ខេត្ត​មិន​ឲ្យ​មាន​ពលករ​ចេញ​ទៅ​តាម​ការ​អូស​ទាញ​ពី​ជនខិលខូច​ដោយ​ខុសច្បាប់​ដូច​ពី​មុន​ទៀត​ឡើយ គឺ​មាន​កន្លែង​ខ្លះ​អនុគ្រោះ​បាន​ចំពោះ​ពលករ​ដែល​ចូល​ទៅ​ធ្វើការ​ព្រឹក ហើយ​វិល​ល្ងាច​នៅ​ជិត​ៗ​តែ​ប៉ុណ្ណោះ​។

បន្ទាប់​មក​លោក​ឧត្តមសេនីយ៍ឯក​ប៊ុ​ន សេង បាន​ថ្លែងអំណរគុណ​ដល់​លោក​អភិបាលខេត្ត​ដែល​បាន​ជួយ​សម្រួល​យ៉ាងច្រើន​ក្នុង​កិច្ចការ​យោធា​កន្លង​មក ព្រោះ​លោក​ធ្លាប់​ឆ្លងកាត់​ការងារ​កងទ័ព​តាំងពី​សម័យ​មាន​សង្គ្រាម​មក​នោះ គឺ​អាច​ដឹង​ពី​ការ​លំបាក​របស់​កងទ័ព ទើប​ពេល​នេះ​បាន​ជួយ​សាងសង់​ទីបញ្ជាការ​១​ខ្នង​ទៀត​សម្រាប់​ធ្វើការ​នៅ​ក្នុង​តំបន់​១​នេះ​។