ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​២​នាក់​ដែល​បង្ហោះ​ធ្វើ​ឱ្យ​ភាន់ច្រឡំ​ពេញ​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​ដោះ​លែង​ហើយ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ជន​បង្ក​ប្រុស​-​ស្រី​២​នាក់ ដែល​បម្រើ​ការ​នៅ​លើ​យន្តហោះ ខណៈ​នាំ​គ្នា​បង្ហោះ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​កត​ៗ​គ្នា​ថា មាន​យន្តហោះ​ធ្លាក់​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប​នោះ ត្រូវ​លោក​ប្រធាន​

ខេត្តសៀមរាប ៖ ជន​បង្ក​ប្រុស​-​ស្រី​២​នាក់ ដែល​បម្រើ​ការ​នៅ​លើ​យន្តហោះ ខណៈ​នាំ​គ្នា​បង្ហោះ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​កត​ៗ​គ្នា​ថា មាន​យន្តហោះ​ធ្លាក់​នៅ​ក្នុង​ទឹកដី​ខេត្តសៀមរាប​នោះ ត្រូវ​លោក​ប្រធាន​ក្រុមហ៊ុន​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​យក​មក​ធ្វើការ​សួរនាំ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧​នោះ ត្រូវ​បានឱ្យ​ធ្វើ​កិច្ចសន្យា រួច​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​។

លោក​វរសេនីយ៍ទោ ភឹង ស​ម្បិ​ត្ត ប្រធាន​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ម៉ោង​១១​និង​០២​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា​នេះ​ថា ដោយ​មានការ​សហការ​គ្នា​ពី​ខាង​ប្រធាន​ក្រុម​ហ៊ុន​​បាន​នាំ​ខ្លួន​ប្រុស​ស្រី​២​នាក់​នេះ​ឱ្យ​សមត្ថកិច្ច​យក​មក​សួរនាំ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២២​នោះ បន្ទាប់​ពី​មាន​ព័ត៌មាន​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា មាន​យន្តហោះ​មួយ​គ្រឿង​បាន​ធ្លាក់​នៅ​លើ​ទឹកដី​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃ​ទី​២២ កក្កដា​នេះ បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍ និង​នាំ​គ្នា share បន្ត​ពេញ​ពិភព​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ក្រោយ​ពី​កំពុង​សួរនាំ​ពី​ករណី​ជន​បង្ក​នាំ​គ្នា​បង្ហោះ​ពី​រឿង​ធ្លាក់​យន្តហោះ​នោះ​រួច​មក ជន​បង្ក​ឈ្មោះ ផាវ សុ​ជុំ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កំពង់​តា​យ៉ង ឃុំ​ពួក ស្រុក​ពួក បានឱ្យ​បក​ស្រាយ​​នៅ​ចំពោះ​មុខ​ថា «​មុន​ដំបូង ខ្ញុំបាទ​បានឃើញ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករប​ស់មិត្ត​រួមការ​ងារ​ឈ្មោះ ពន្លឺ លា​ភា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លា​ក្រាម​រួច ខ្ញុំ​ក៏​បាន share បន្ត ប៉ុន្តែ​រូប​ខ្ញុំ​ភ្លេច​គិត​ពី​អ្នក​ចូល​ចិត្ត​លេង​ហ្វេ​ស​ប៊ុ​ក ទាំងអស់ ដូច្នេះ​ខ្ញុំបាទ​សុំ​អភ័យទោស​ដល់​លោក​អគ្គស្នងការ​នគរបាល​ជាតិ និង​លោកស្នងការ​ខេត្តសៀមរាប  ព្រមទាំង​សុំ​ទោស​ជា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ដែល​ចូល​ចិត្ត​និយម​លេង​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ មេត្តា​អនុគ្រោះ​ដល់​ខ្ញុំបាទ​ផង​។ ក្រោយ​មានការ​បង្ហោះ​រូបភាព​នេះ​រួច​បាន​មួយ​រយៈពេល​ខ្លី រូប​ខ្ញុំ​ក៏​បាន​លុប​រូបភាព​នោះ​ចោល​វិញ​ភ្លាម​ៗ​ផង​ដែរ និង​បាន​ប្តូរ​នូវ​រូបភាព Profile របស់​ខ្លួន​ខ្ញុំ​វិញ​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ព័ត៌មាន​ដ៏​ក្តៅ​គគុក​មួយ​នេះ ល្បី​សុះសាយ​ពេញ​ហ្វេ​ស​ប៊ុ​កបាន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​នាំ​គ្នា​តាមដាន​យ៉ាង​ជក់ចិត្ត​។ ក្នុង​នោះ​ក៏​មាន comments មួយ​ចំនួន​បាន​និយាយ​ថា «​ជា​រឿង​មិន​ពិត ព្រោះ​យន្តហោះ​នោះ​ធ្លាក់​នៅ​ប្រទេស​គេ​ទេ​»៕