ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាតិ​ស្ករ​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នកឬទេ (18+)

6 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ជាតិ​ផ្អែម​ដែល​អ្នក​បរិភោគ​ប្រចាំ​ថ្ងៃ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក0x017d7 ការ​ទទួលទាន​ជាតិ​ស្ករ​ក្នុង​កម្រិត​ខ្ពស់​ធ្វើ​ឱ្យ​កម្រិត​អ៊័​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​ចំណង់​ផ្លូវភេទ​របស់​អ្នក​ថយ​ចុះ ។
ខាងក្រោម​នេះ​គឺជា​

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ជាតិ​ផ្អែម​ដែល​អ្នក​បរិភោគ​ប្រចាំ​ថ្ងៃ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក0x017d7  ការ​ទទួលទាន​ជាតិ​ស្ករ​ក្នុង​កម្រិត​ខ្ពស់​ធ្វើ​ឱ្យ​កម្រិត​អ៊័​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​ចំណង់​ផ្លូវភេទ​របស់​អ្នក​ថយ​ចុះ ។

ខាងក្រោម​នេះ​គឺជា​បញ្ហា​មួយ​ចំនួន​ដែល​ជាតិ​ស្ករ​អាច​សម្លាប់​ចំណង់​ផ្លូវភេទ និង​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក ។

១-​បន្ថយ​អ៊័​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន
ជាតិ​ស្ករ​ច្រើន​ពេក​បណ្តាល​ឱ្យ​រាង​កាយ​មាន​ភាពស៊ាំ​ទៅ​នឹង​អាំង​ស៊ុ​យ​លី​ន ហើយ​វា​នឹង​បន្ថយ​កម្រិត​អ៊័​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែល​ជួយ​ពង្រឹង​ចំណង់​រួម​ភេទ និង​ធ្វើ​ឱ្យ​លិង្គ​ឡើង​រឹង ។ ការ​សិក្សា​មួយ​ដែល​ចេញផ្សាយ​នៅ​ក្នុង​ព្រឹ​ត្តប​ត្រ Clinical Endocrinology បាន​បង្ហាញ​ថា​ជាតិ​ស្ករ​អាច​បង្ក​ឱ្យ​មានការ​ថយ​ចុះ​កម្រិត​អ៊័​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន ។

២-​បង្ក​ឲ្យ​មាន​ភាពស៊ាំ​នឹង​អ៊័​រ​ម៉ូ​ន​លិ​ប​ទី​ន
លិ​ប​ទី​ន​គឺជា​អ៊័​រ​ម៉ូ​ន​ដែល​ធ្វើ​ឲ្យ​អ្នក​ឃ្លាន ហើយ​វា​ក៏​មាន​តួនាទី​ត្រួតពិនិត្យ​ពី​ជីវិត​ផ្លូវភេទ​ផង​ដែរ ។ ហេតុ​ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​ជាតិ​ស្ករ​ច្រើន​ពេក វា​អាច​នាំ​ឱ្យ​មាន​ភាពស៊ាំ​នឹង​អ៊័​រ​ម៉ូ​ន​មួយ​នេះ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវភេទ​របស់​អ្នក​ដោយ​បន្ថយ​កម្រិត​អ៊័​រ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន​នៅ​ក្នុង​រាង​កាយ ។

៣-​ប៉ះពាល់​ដល់​ការ​ផលិត​អ៊័​រ​ម៉ូ​ន​លូតលាស់
អ៊័​រ​ម៉ូ​ន​លូតលាស់​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​ក្រពេញ​អ៊័រ​ម៉ូ​ន​មេ​ជួយ​ក្នុង​ការ​រក្សា​នូវ​ចំណង់​ផ្លូវភេទ​ល្អ​បំផុត ។ ប៉ុន្តែ​ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើន​ពេក​មិន​ត្រឹមតែ​នាំ​ឱ្យ​អ្នក​ធាត់​នោះ​ទេ វា​ក៏​បណ្តាល​ឱ្យ​មាន​ភាពស៊ាំ​នឹង​អាំង​ស៊ុ​យ​លី​ន និង​ប៉ះពាល់​ដល់​មុខងារ​ផ្លូវភេទ​ផង​ដែរ ។

៤-​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង
អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ប្រែប្រួល​នោះ​ទេ ប៉ុន្តែ​វា​ក៏​នាំ​ឱ្យ​មាន​ភាព​ឃ្លាន និង​អស់កម្លាំង​ផង​ដែរ ។ លើស​ពី​នេះ​ជាតិ​ស្ករ​ច្រើន​ពេក​បណ្តាល​ឱ្យ​ថយ​ចុះ​កម្រិត​ណឺរ៉ូន orexin ដែល​ជា​ណឺរ៉ូន​សរសៃប្រសាទ​ជួយ​គ្រប់គ្រង​អាកប្បកិរិយា និង​ភាព​រំជើបរំជួល ដែល​បណ្តាល​ឱ្យ​អ្នក​អស់កម្លាំង​និង​រំខាន​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក ៕