ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​អចលនទ្រព្យ​ប្រាប់​ថា គួរតែ​ងាក​ទៅ​កាន់​អឺរ៉ុប

6 ឆ្នាំ មុន

ប្រទេស​ថៃ ៖ វិនិយោគិន​ក្នុង​ប្រទេស​ថៃ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ​អចលនទ្រព្យ និង​ធ្វើ​ឲ្យ​អចលនទ្រព្យ​របស់​ពួក​គេ​មាន​ភាព​ចម្រុះ​តាម​ប្រទេស​ផង​ដែរ ។
ជាមួយ​គ្នា​នេះ

ប្រទេស​ថៃ ៖ វិនិយោគិន​ក្នុង​ប្រទេស​ថៃ​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ​អចលនទ្រព្យ និង​ធ្វើ​ឲ្យ​អចលនទ្រព្យ​របស់​ពួក​គេ​មាន​ភាព​ចម្រុះ​តាម​ប្រទេស​ផង​ដែរ ។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន Credit Suisse Asset Management ផ្តល់​យោបល់​ថា អ្នក​វិនិយោគ​ជនជាតិ​ថៃ គួរតែ​ងាក​ទៅ​កាន់​ទ្វីបអឺរ៉ុប​សម្រាប់​ការ​វិនិយោគ​អចលនទ្រព្យ​របស់​ពួក​គេ​ព្រោះ​ទ្វីប​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ស្ថានការណ៍​ល្អ បើ​យោង​តាម​វដ្ត​ប្រាក់​ចំណេញ ។

ទ្វីបអឺរ៉ុប​បាន​ឆ្លងកាត់​រយៈពេល​១០​ឆ្នាំ ដោយ​មាន​លំនឹង​ទាំង​ក្នុង​ផ្នែក​សេដ្ឋកិច្ច ការ​ផ្លាស់​ប្តូរ​ស្ថានការណ៍​នយោបាយ និង​ទីផ្សារ​អចលនទ្រព្យ ។ សេដ្ឋកិច្ច និង​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ទ្វីប​នេះ​បាន​ងើបឡើង​វិញ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៣​មក បើ​ទោះជា​ការ​ងើបឡើង​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ទ្វីប​មួយ​ទៅ​ទ្វីប​មួយទៀត​ក៏​ដោយ ។

លើស​ពី​នេះ ហានិភ័យ​ផ្នែក​នយោបាយ​ក្នុង​ទ្វីបអឺរ៉ុប ក៏​ដូច​ជា​បាន​ថយ​ចុះ​ហើយ ព្រោះតែ​មាន​គណបក្ស​ឈ្នះ​ឆ្នោត​ក្នុង​ប្រទេស​បារាំង និង​ហូ​ឡង់​នា​ឆ្នាំ​នេះ ជា​គណបក្ស​កណ្តាល និង​មានការ​គាំទ្រ​ដ៏​រឹង​មាំ​ដល់​លោកស្រី​អធិការបតី Angela Merkel ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ផង​ដែរ ។

លោក Zoltan Szelyes ប្រធាន​ផ្នែក​ស្រាវជ្រាវ​ទីផ្សារ​ក្នុង Credit Suisse Asset Management ប្រាប់​ថា ៖ « ពួក​យើង​គិត​ថា ប្រទេស​ដែល​ស្ថិត​ក្នុង​តំបន់​អឺ​រ៉ូ នឹង​បន្ត​រឹង​មាំ​ក្នុង​ឆ្នាំ​២០១៧ » ។

លោក​បន្ត​ថា ៖ « ប្រទេស​ដូច​ជា អេ​ស្ប៉ា​ញ ហូ​ឡង់ ឬ​អៀរ​ឡង់ នឹង​មើលឃើញ​ការ​លូតលាស់​ខ្ពស់​ជាង​មធ្យម ហើយ​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​បន្ត​លូតលាស់​ខ្លាំង ខណៈ​អត្រា​គ្មាន​ការងារ​ធ្វើ​បាន​ធ្លាក់​មក​ដល់​កម្រិត​ទាប​ជាងគេ​តាំងពី​ការ​រួបរួម​អា​ល្លឺ​ម៉​ង់ ព្រោះតែ​ភាព​មិន​ប្រាកដប្រជា​បង្ក​ពី​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ការ​លូតលាស់​របស់​ចក្រភព​នេះ​អាច​នឹង​អន់​ថយ ប៉ុន្តែ​នៅ​តែ​ខ្ពស់​ជាង​១% » ។

សកម្មភាព​សាងសង់​នៅ​តែ​មាន​កម្រិត​ក្នុង​ទីផ្សារ​ការិយាល័យ និង​ហាង​លក់រាយ​នៃ​ប្រទេស​អេ​ស្ប៉ា​ញ ហូ​ឡង់ អៀរ​ឡង់ និង​អា​ល្លឺ​ម៉​ង់ ។

ដោយ​សេដ្ឋកិច្ច និង​តម្រូវការ​កើនឡើង Credit Suisse Asset Management មើលឃើញ​សក្តានុពល​នៃ​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​មួយ​ចំនួន ។ យុទ្ធសាស្ត្រ​ទាំងនោះ​រួម​មាន ការ​វិនិយោគ​លើ​អគារ​សម្រាប់​ជួល​, អគារ​ដែល​ត្រូវការ​កែ​ច្នៃ ឬ​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍ ឬ​អភិវឌ្ឍន៍​សា​ថ្មី​ជាដើម ៕