ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធាមានអំណាចម្នាក់នេះ​ធ្វើ​ជំនួញឈើមិន​​ធម្មតា​… ​ទើបឆ្មក់​​បាន​​មុន​​នេះ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មក​ពី​ក្រសួង​ស្ថាប័ន ដោយ​បាន​ធ្វើការ​ឆ្មក់​ចុះ​ចាប់​បាន​ជាក់ស្តែង​តែ​ម្តង កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា នេះ ស្ថិត​នៅ​ក្នុងផ្ទះ​មន្ត្រី​យោធា​ម្នាក់​នៅ​ជិត​ច្រករបៀង​ពាម​តា ស្ថិត​ក្នុង​ឃុំ​តា​តោក ស្រុក​សំឡូត ឈម​នឹង​ស្រុក​បរ​រ៉ៃ ខេត្ត​ត្រា​ត ប្រទេស​ថៃ ។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​មក​ពី​ក្រសួង​ស្ថាប័ន ដោយ​បាន​ធ្វើការ​ឆ្មក់​ចុះ​ចាប់​បាន​ជាក់ស្តែង​តែ​ម្តង កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា នេះ ស្ថិត​នៅ​ក្នុងផ្ទះ​មន្ត្រី​យោធា​ម្នាក់​នៅ​ជិត​ច្រករបៀង​ពាម​តា ស្ថិត​ក្នុង​ឃុំ​តា​តោក ស្រុក​សំឡូត ឈម​នឹង​ស្រុក​បរ​រ៉ៃ ខេត្ត​ត្រា​ត ប្រទេស​ថៃ​ ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​បង្ក្រាប​នេះ ត្រូវ​បាន​រក​ឃើញ​ប្រភេទ​ឈើ​គ្រញូង​និង​ឈើ​ប្រណីត​ធំ​ៗ​ជា​ច្រើន ដែល​លាក់​ទុក​ក្នុងផ្ទះ រួម​ទាំង​រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​ទៀត​មាន​សុទ្ធតែ​ឈើ​គ្រញូង​ពេញ ។ ទោះបីជា​យ៉ាងណា នៅ​មិន​បង្ហាញ​អត្តសញ្ញាណ​មន្ត្រី​យោធា​រូប​នេះ​ទេ គ្រាន់តែ​ដឹង​ថា គាត់​គឺជា​មុខសញ្ញា​ដ៏​ធំ​ម្នាក់​រកស៊ី​បទល្មើស​ព្រៃឈើ ហើយ​ក៏​មិន​ទាន់​ដឹង​ថា ឈើ​ទាំងនេះ​ត្រូវ​គេ​នាំ​មក​ពី​ទៅ​ណា​ដែរ ដោយ​កម្លាំង​កំពុង​សួរនាំ​ម្ចាស់​ឈើ​ដែល​ជា​មន្ត្រី​យោធា​ខាងលើ ។ នៅ​ក្នុង​ប្រតិបត្តិការ​​នេះ ដំបូង​មានការ​ប្រឈម​មុខ​​តឹងតែង​រវាង​​កម្លាំង​ចម្រុះ​ជាមួយ​ម្ចាស់​ឈើ​នេះ រហូត​ម្ចាស់​ឈើ​បាន​ហៅ​កម្លាំង​ផ្សេង​មក​តទល់​ជាមួយ​កម្លាំង​ដែល​ចុះ​បង្ក្រាប​នេះ​ទៀត ប៉ុន្តែ​ចុង​ក្រោយ​ក៏​សម្រួល​គ្នា​ត្រូវ ទើប​កម្លាំង​ចម្រុះ​ចាប់ផ្ដើម​ត្រួតពិនិត្យ​តែ​ម្តង ។

ប្រភព​មួយ​បង្ហើប​ថា មន្ត្រី​យោធា​រូប​នេះ​មាន​អំណាច​ណាស់ និង​នៅ​អង្គភាព​កងអនុសេនាធំ​ទី​១ ហើយ​មានផ្ទះ​នៅ​ក្បែរ​បន្ទាយ​កន្លែង​​បង្ក្រាប​នេះ​តែ​ម្ដង ។ ចំពោះ​ច្រករបៀង​ដែល​កម្លាំង​ចម្រុះ​រក​ឃើញ​នេះ គឺជា​ច្រក​សំខាន់​និង​សកម្ម​បំផុត ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​-​ចូល​ពី​ថៃ​មក​ខ្មែរ ។