ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមលំហូរ​ចរាចរណ៍​​ក្នុងក្រុង​បាន​​ល្អ​ប្រសើរ​ឡើង​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ភ្លើងស្តុប​ចំនួន​១០០​គ្រឿង​ដែល​ជាជំនួយ​របស់​ជប៉ុន​នោះ រហូត​មក​ដល់​ពេល​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​ចំនួន​៤៦​ទីតាំង​ហើយ​នៅ​សល់​៥៤​ទីតាំង​ទៀត ក្រុមការងារ​បាន​និង​កំពុង​ជំរុញ​ដាក់​ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់ និង​កំពុង​

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ភ្លើងស្តុប​ចំនួន​១០០​គ្រឿង​ ដែល​ជាជំនួយ​របស់​ជប៉ុន​នោះ រហូត​មក​ដល់​ពេល​នេះ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ចំនួន​៤៦​ទីតាំង​ហើយ​ នៅ​សល់​៥៤​ទីតាំង​ទៀត ក្រុមការងារ​បាន​និង​កំពុង​ជំរុញ​ដាក់​ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់ និង​កំពុង​​ខិតខំ​ឲ្យ​បាន​ដំណើរការ​ជា​បន្តបន្ទាប់ និង​កំពុង​ខិតខំ​ឲ្យ​បាន​ដំណើរការ​១៨០​ស្តុ​ប​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ នា​ចុងឆ្នាំ​២០១៧​នេះ ។

លោកសាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ភ្លើងស្តុ​ប​ដែល​កំពុង​ប្រើប្រាស់​រាល់ថ្ងៃ​នេះ មាន​ចំនួន៩០​ទីតាំង ក្នុង​ខណ្ឌ​៤​កណ្តាល​ក្រុង មាន​៦៤​ទីតាំង នៅ​ពេល​ដំឡើង​ស្តុ​ប​របស់​ជប៉ុន​រួច មានការ​បន្ថែម​៤៣​ទីតាំង​ទៀត គឺ​សរុប​ទាំងអស់​១៨០​ទីតាំង ដែល​ក្រុមការងារ​កំពុង​ខិតខំ​ឲ្យ​បាន​រួចរាល់​នៅ​ចុងឆ្នាំ​២០១៧​នេះ ។

ក្នុង​ចំណោម​ស្តុ​ប​១០០​ទីតាំង​របស់​ជប៉ុន​នោះ បាន​ដាក់​ឲ្យ​ដំណើរការ​ចំនួន​៤៦​កន្លែង នៅ​សល់​៥៤​កន្លែង​ទៀត​ក្រុមការងារ​បាន​និង​កំពុង​ជំរុញ​ឲ្យ​ដាក់​ដំណើរការ​ជា​បន្តបន្ទាប់​ទៀត ។ លោក​បន្ត​ថា ប្រព័ន្ធ​ភ្លើងស្តុប​អាច​ដាក់​ឲ្យ​ដំណើរការ​បាន លុះត្រា​ណា​តែ​មាន​ការ​រៀបចំ​ឲ្យ​បាន​ស្រួលបួល​ជា​មុន​សិន ជា​ពិសេស​ប្រព័ន្ធ​គំនូស​ចរាចរណ៍​និង​ការ​ដំឡើង​ឬត​ភ្ជាប់​ប្រព័ន្ធ​ខ្សែភ្លើង​ពី​ទីតាំង​ភ្លើងស្តុប​ទៅ​ទូរបញ្ជា​រួម ព្រមទាំង​មានការ​ភ្ជាប់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​ទៀត​ផង ។

លោកសាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ស្ថានភាព​ចរាចរណ៍​កាន់តែ​កើនឡើងទាំង​កណ្តាល និង​នៅ​តំបន់​ជាយក្រុង និង​ការ​រៀបចំ​សណ្តាប់ធ្នាប់​លំហូរ​ចរាចរណ៍​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ខិតខំ​ស្ថាបនា និង​ជួសជុល​ផ្លូវ ដំឡើង​ភ្លើងស្តុប​ថ្មី គូស​គំនូស​ចរាចរណ៍ ដាក់​ស្លាក​សញ្ញា​ចរាចរណ៍ និង​ដាក់​របាំង​ចែក​ទ្រូងផ្លូវ​ជាដើម ក្នុង​គោលបំណង​ជួយ​សម្រួល​ឲ្យ​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ខិតខំ​របស់​អាជ្ញាធរ​នោះ សូម​ឲ្យ​ប្រជាពល រដ្ឋ​មានការ​ចូលរួម ជា​ពិសេស​ការ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា ៕