ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧក្រិដ្ឋជន​លក់​អាវុធ ត្រូវ​នគរ​បាល​ខេត្តបន្ទាយមានជ័យ ចាប់ខ្លួន​បាន​ម្នាក់​ហើយ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម និង​ស្នងការ​រង​លោក សិទ្ធ ឡោះ បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​អាវុធ​ចូល​ប្រទេស​ថៃ នឹង​ត្រូវ​បាន​តម្រួត​ថៃ​ស្ទាក់​ចាប់​បាន កាលពី​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ នៅ​ខេត្ត​ស្រះ​កែវ ។

ខេត្តបន្ទាយមានជ័យ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម និង​ស្នងការ​រង​លោក សិទ្ធ ឡោះ បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​អាវុធ​ចូល​ប្រទេស​ថៃ នឹង​ត្រូវ​បាន​តម្រួត​ថៃ​ស្ទាក់​ចាប់​បាន កាលពី​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ នៅ​ខេត្ត​ស្រះ​កែវ ។

សូម​រំលឹក​ផង​ដែរ​ថា ៖ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​ទៅ ដោយ​ទទួល​បាន​សេចក្ដីរាយការណ៍ ពី​កម្លាំង​សម្ងាត់​ថា មានការ នាំ​ចូល​អាវុធ សមត្ថកិច្ច​ថៃ​ក៏​បាន​ចុះ និង​ស្ទាក់​ចាប់​បាន​រថយន្ត​២​គ្រឿង ក្រោយ​ត្រួតពិនិត្យ និង​ឆែកឆេរ ក៏​ប្រទះ​ឃើញ​កាំភ្លើងត្បាល់​ធុន​ធ្ងន់ និង​គ្រាប់​រ៉ូ​កែ​ត​មួយ​ចំនួន ។ ត្រូវ​បាន​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ៖ បាន​យក​ពី​ខាង​ទឹកដី​កម្ពុជា ដោយ​ភាគី​ខ្មែរ​ជា​អ្នក​ផ្តល់​ឲ្យ ខណៈ​ដែល​ជនសង្ស័យ​ចំនួន​៥​នាក់ បាន​ធ្វើការ​ដឹក​ជញ្ជូន​អាវុធ និង​គ្រាប់រំសេវ​ទាំងនេះ ចេញពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដោយ​បាន​ឆ្លងកាត់​ខេត្ត​ស្រះ​កែវ ក៏​ត្រូវ​កម្លាំង​ស្ទាក់​ចាប់​តែ​ម្តង ។

កិច្ច​ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​នៅ​ត្រង់​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣៥៩ ក្នុងភូមិ​៧ ឃុំ​ស្រះ​ខ្វាន់ ស្រុក​មឿង​ស្រះ​កែវ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ខណៈ​ដែល​រថយន្ត​របស់​មុខសញ្ញា​ចំនួន​៣​គ្រឿង បាន​បង្ហាញខ្លួន នៅ​កន្លែង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើ​នេះ ។ ក្រោយ​ពេលធ្វើការ​ឡោម​ព័ទ្ធ​ពី​តម្រួត​ថៃ គឺ​ជនសង្ស័យ​ចំនួន​៥​នាក់ ត្រូវ​បាន​ចាប់ខ្លួន ។ នៅ​ក្នុង​ពេល​ចាប់ខ្លួន​នោះ  សមត្ថកិច្ច​បាន​ឆែកឆេរ និង​ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​រថយន្ត​ទាំង​៣​គ្រឿង គឺ​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន ដែល​សុទ្ធសឹងតែ​ជា​អាវុធ​ធុន​ធ្ងន់​ទាំងអស់ ដែល​ក្នុង​នោះ​រួម​មាន ៖ កាំភ្លើង​ប្លោង​ធុន​៨២​មី​ល្លី​ម៉ែត្រ ចំនួន​២​ដើម​, កាំភ្លើង​ប្លោង​ធុន​៨១​មី​ល្លី​ម៉ែត្រ ចំនួន​១​ដើម​, គ្រាប់​ប្លោង​ធុន​៨២​មី​ល្លី​ម៉ែត្រ ចំនួន​៣​គ្រាប់​, គ្រាប់​រ៉ូ​កែ​ត​ដុត​ឆ្នួន ចំនួន​៣​ឈុត​, រថយន្ត​ចំនួន​៣​គ្រឿង និង​ទូរស័ព្ទ​ដៃ ចំនួន​៦​គ្រឿង ។

ជុំវិញ​ការ​ជួញដូរ​អាវុធ​ខុសច្បាប់ របស់​ជនសង្ស័យ​ទាំង​៥​នាក់ ដែល​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ថា ៖ ហាម​នាំ​យក​អាវុធ គ្រាប់រំសេវ ទៅ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ ត្រូវ​បាន​កម្លាំង​តម្រួត​ចាត់​បញ្ជូន រួម​ជាមួយនឹង​វត្ថុ​តាង ទៅ​កាន់​ស្នងការ​ខេត្ត​ស្រះ​កែវ ក្នុង​ការ​សាកសួរ​បន្ថែម​ជុំវិញ​ការ​នាំ​អាវុធ​ដោយ​ខុសច្បាប់​នេះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​បន្ត​បើក​ការ​ស្រាវជ្រាវ​ថា តើ​អាវុធ​ទាំងនេះ​យក​មក​ពី​ប្រភព​ណា ហើយ​ពួក​គេ​នាំ​យក​ទៅ​ណា ឲ្យ​បាន​ច្បាស់ ៕