ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េចចឹងលោកចៅក្រម… បកស្រាយភ្លាម​!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​រសៀល​ថ្ងៃ​ទី​២១ កក្កដា ២០១៧ ប្រជាពលរដ្ឋ​មក​ពី​សង្កាត់ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ប្រមាណ​១០០​នាក់​មាន​មធ្យោបាយ​រថយន្ត​ក្រុង​ចំនួន​៤​គ្រឿង បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាដំបូង​រាជធានី ក្នុ​​ង​គោលបំណង​ទាមទារ​ឲ្យ​

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​រសៀល​ថ្ងៃ​ទី​២១ កក្កដា ២០១៧ ប្រជាពលរដ្ឋ​មក​ពី​សង្កាត់ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ប្រមាណ​១០០​នាក់ ​មាន​មធ្យោបាយ​រថយន្ត​ក្រុង​ចំនួន​៤​គ្រឿង បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាដំបូង​រាជធានី ក្នុ​​ង​គោលបំណង​ទាមទារ​ឲ្យ​ចៅក្រម​ស៊ើប​សួរ លោកសាន សុ​ផាត បកស្រាយ​រឿង​ក្តី​ ដែល​មិនចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួនឈ្មោះឡាយ គឹ​ម​ហួយ ដែល​ជា​សមា​ជិក​តុងទីន​ជាប់ចោទ​បោក​ប្រាក់​ជាង​២៦​ម៉ឺ​ន​ដុល្លារ​អា​មេ​រិ​កមក​ដោះស្រាយ ខណៈ​ដែល​បាន​អនុញ្ញាត​ឱ្យឈ្មោះ​នោះ​បាន​នៅ​ក្រៅ​ឃុំ ។

ការ​តវ៉ា​នេះ​បន្ទាប់​ពី​ស្ត្រី​ជា​មេ​តុងទីន​ម្នាក់រួម​ទាំង​សមាជិក​តុងទីន​ជិត​២០​នាក់​បាន​នាំ​គ្នា​ទៅ​ស្រែក​ឡូឡា​នៅ​មុខ​សាលាដំបូង​រាជ
ធានី​ឹ​ភ្នំពេញ ដោយ​ចោទ​ថា បាន​ដោះ​លែងសមាជិក​តុងទីន​ម្នាក់​ដែល​បោកប្រាស់​លុយ​តុងទីន​ចំនួន​២៦៥.៦០០​ដុល្លារ ។ ហេតុការណ៍​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែកក្កដា តាម​ផ្លូវ​លេខ​២១៧ មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

សមាជិក​តុងទីន​ដែល​ជាប់ចោទ​បោកប្រាស់​យក​ប្រាក់​ជាង​២០​ម៉ឺន​ដុល្លារ​នេះ​ឈ្មោះ ឆាយ គឹ​ម​ហួយ ហៅ​បង​អួ​យ អាយុ​៤៧​ឆ្នាំ មុខរបរ​លក់​គ្រឿងទេស​នៅ​ផ្សារ​ព្រែក​លៀប ស្នាក់​នៅផ្ទះ​លេខ​៥១G ផ្លូវជាតិ​លេខ​៦ ក្រុម​ទី​៣ មណ្ឌល​៧ ភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។

ប្រភព​ពី​មេ​តុងទីន​ឈ្មោះ ម៉េ​ង សុខ​ហៀ​ង ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​កៀន​ឃ្លាំង បានឱ្យ​ដឹង​ថា គាត់​បាន​បង្កើត​ជា​សមាគម​តុងទីន​មួយ​ដែល​បាន​លេង​ជា​យូរ​ឆ្នាំ​មក​ហើយ ចំណែក​ឈ្មោះ ឆាយ គឹ​ម​ហួយ ដោយសារ​តែ​ជា​មនុស្ស​ស្គាល់គ្នា​និង​នៅផ្ទះ​ជិត​គ្នា​ផង ក៏​បានឱ្យ​ចូលរួម​លេង​ជាមួយ​ចំនួន​៦​ខ្សែ និង​ដាក់​ឲ្យ​ស៊ី​ឈ្មោះ​ខ្មោច​ជា​ច្រើន​ខ្សែ​ទៀត ។

ស្ត្រី​មេ​តុងទីន​រូប​នេះ​បន្ត​ថា ក្នុង​នោះ​ខ្សែ​ទី​១​ក្បាល​៣០០​ដុល្លារ លេង​៥​ក្បាល មាន​សមាជិក​ចំនួន​៥០​នាក់ សរុប​ទឹកប្រាក់​ចំនួន​៤០.៥០០​ដុល្លារ ។ ខ្សែ​ទី​២​ក្បាល​២០០​ដុល្លារ លេង​ចំនួន​៥​ក្បាល មាន​សមាជិក​ចូលរួម​លេង​៩០​នាក់​ស្មើនឹង​ទឹកប្រាក់​៦២.០០០​ដុល្លារ ។ខ្សែ​ទី​៣​ក្បាល​៥០​ដុល្លារ លេង​ចំនួន​៥​ក្បាល មាន​សមាជិក​ចូលរួម​លេង​១២៦​នាក់ ។

ខ្សែ​ទី​៤​ក្បាល​១០​ដុល្លារ លេង​ចំនួន​២០​ក្បាលមាន​សមាជិក​ចូលរួម​លេង​៥៧០​នាក់ ស្មើនឹង​ទឹកប្រាក់​៤៨.៨០០​ដុល្លារ ។ ខ្សែ​ទី​៥​ក្បាល​១០​ដុល្លារ លេង​១៥​ក្បាល ចំនួន​អ្នកលេង​៨០០​នាក់​ស្មើនឹង​ទឹកប្រាក់​៧០.៣០០​ដុល្លារ ។ ខ្សែ​ទី​៦​ក្បាល​៥​ម៉ឺន​រៀល លេង​ចំនួន​១៥​ក្បាល ចំនួន​អ្នកលេង​៥០០​នាក់ ស្មើនឹង​ទឹកប្រាក់​៤៣.២៥០​ដុល្លារ ។ ប្រភព​ដដែល​បន្ត​ថា ស្ត្រី​ឈ្មោះ ឆាយ គឹ​មហួយ បាន​ដេញ​តុងទីន​ជា​បន្តបន្ទាប់​ទាល់តែ​អស់ទាំង​៦​ខ្សែ បាន​ប្រាក់​សរុប​២៦៥.៦០០​ដុល្លារ ។ លុះ​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ស្រាប់តែ​ជន​នេះ​បាន​ហៅ​គាត់​ជា​មេ​តុងទីន​ទៅ​ផ្ទះ​របស់​គេ​ហើយ​ប្រាប់​ថា រូបគេ​អស់​លុយ​បង់ហើយ ។ ដោយសារ​បែប​នេះ ទើប​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា  គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ ហើយ​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ក្រសួងមហាផ្ទៃ​បាន​កោះហៅ​សមាជិក​តុងទីន​រូប​នេះ​ឱ្យ​ចូលខ្លួន​ទៅ​ដោះស្រាយ ។

ស្ត្រី​ឈ្មោះ ឆាយ គឹ​ម​ហួយ បាន​ចូល​តាមការ​កោះហៅ និង​ត្រូវ​បាន​ឃុំខ្លួន​២​ថ្ងៃ​នៅក្រសួងមហាផ្ទៃ ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ដើម្បី​សាកសួរ​បន្ត ។ ក្រោយ​ពេល​តុលាការ​សាកសួរ​ហើយ ក៏​បាន​ឃុំខ្លួន​រយៈពេល​៤​ថ្ងៃ​ទៀត ។ ប៉ុន្តែ​ស្ត្រី​រូប​នេះ​បាន​តម្កល់​ប្រាក់​នៅ​តុលាការ រួច​ហើយ​បាន​នៅ​ក្រៅ​ឃុំ​ដោយ​សន្យា​ថា នឹង​ចូល​តាម​ការ​កោះហៅ​របស់​តុលាការ ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​តុលាការ​ចេញ​ដីកា​កោះហៅ​ជា​លើក​ទី​២ ស្រាប់តែ​ស្ត្រី​រូប​នេះ​មិន​ព្រម​ចូលខ្លួន​ទៅ​ដោះស្រាយ​ទេ ដោយ​យក​លេស​ថា​ឈឺ។ ស្ត្រី​ជា​មេ​តុងទីន​រៀបរាប់​ទៀត​ថា ដោយ​រង់ចាំ​មិនឃើញ​តុលាការ​ចេញ​ដីកា​ជា​លើក​ទី​៣ ទើប​រូប​គាត់​និង​សមាជិក​តុងទីន​នាំ​គ្នា​មក​ជំរុញ​។

តាម​មន្ត្រី​តុលាការ​ថា មិនមែន​តុលាការ​មិន​គិតគូរ​ទេ តែ​កាលពី​លើក​មុន​នោះ​មានការ​ដាក់​ពាក្យ​ប្តឹង​ស្ថិត​នៅ​លើ​លោក​ចៅក្រម សាន សូ​ផាត ហើយ​បណ្តឹង​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​សាលាឧទ្ធរណ៍​ហើយ រង់​ចាំតែ​ការ​សម្រេច​ធ្លាក់​មក​ប៉ុណ្ណោះ ៕ ​