ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំលោក​ឧកញ៉ានិងគូកន មកតុលាការ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា បាន​បញ្ជូន​ឧកញ៉ា សុខ ហេង និង​គូកន​ម្នាក់​​ឈ្មោះ នុ​ត រស្មី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទៅ​កាន់សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​ធ្វើការ​សាក​សួរ​លើ​សំណុំ​រេ​ឿ​ង​ក្លែង​ឯកសារ​រំលោ.ភ​យក​ដី​ប្រជាពលរដ្ឋ ។

រាជធានី​ភ្នំពេញ ៖ កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា បាន​បញ្ជូន​ឧកញ៉ា សុខ ហេង និង​គូកន​ម្នាក់​​ឈ្មោះ នុ​ត រស្មី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទៅ​កាន់សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​ធ្វើការ​សាក​សួរ​លើ​សំណុំ​រឿង​ក្លែង​ឯកសារ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ ។

សូម​រំលឹកថា កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា​កន្លង​ទៅ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ឧកញ៉ា សុខ ហេង និង​បក្សពួក​៦​ទៅ​៧​នាក់ ខណៈ​កំពុង​ធ្វើ​សកម្មភាព​បោះបង្គោល​រំលោភ​បំពាន​យក​ដី​អ្នក​ដទៃ​។ ការ​ឃាត់ខ្លួន​ឧកញ៉ា សុខ ហេង និង​បក្សពួក​នេះ ធ្វើ​ឡើង​នៅ​លើ​ដី​ប្រជាពលរដ្ឋ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់​ពី​ម្ចាស់​ដី​ប្ដឹង​ទៅសមត្ថកិច្ច​កងរាជអាវុធហត្ថ​ដើម្បី​ឲ្យ​ជួយ​អន្តរាគម​ន៍ ។

លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេ​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា កម្លាំង​កងរាជ​អាវុធហត្ថ ពិតជា​បាន​ឃាត់ខ្លួន​ឧកញ៉ា សុខ ហេង និង​បក្សពួក​ប្រាកដ​មែន បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះជា​ម្ចាស់​ដី ។ ពេល​នេះ​ឧកញ៉ា សុខ ហេង និង​បក្សពួក កំពុង​ត្រូវ​បាន​សាកសួរ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​ប្រជាពលរដ្ឋ ដែលបាន​ចោទប្រកាន់​ឧកញ៉ា សុខ ហេង និង​បក្សពួក​ថា ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ក្លែង​ឯកសារ​រំលោភ​បំពាន​យក​ដី​ប្រជាពលរដ្ឋ ។

ក្រោយ​ពី​ឃាត់ខ្លួន​មនុស្ស​៦​ទៅ​៧​នាក់​យក​ទៅ​សាកសួរ​បាន​រក​ឃើញ​ថា មាន​តែ​២​នាក់​ទេ​ដែល​ពាក់ព័ន្ធ ដូច្នោះ​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​អ្នក​មិន​ពាក់ព័ន្ធ​វិល​ទៅ​ផ្ទះ​វិញ ។ ដោយឡែក​ឧកញ៉ា សុខ ហេង និង​គូកន​ម្នាក់​ឈ្មោះ នុ​ត រស្មី ត្រូវ​បាន​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕  ​