ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្តថយក្រោយមិនប្រយ័ត្នបុករថយន្តមួយគ្រឿងទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​រថយន្ត​ម៉ាក ហា​យ​ឡេ​ន​ឌឺ ពណ៌​ស បើក​ថយក្រោយ​មិន​បាន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​ប៉ះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក រ៉េ​ន​រ៉ូ​វើ​ល ពណ៌​ខ្មៅ ចំ​ពេញទំហឹង បណ្តាល​រង​ការ​ខូចខាត​ទាំង​សងខាង​យ៉ាងដំណំ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​រថយន្ត​ម៉ាក ហា​យ​ឡេ​ន​ឌឺ ពណ៌​ស បើក​ថយក្រោយ​មិន​បាន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​ប៉ះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក រ៉េ​ន​រ៉ូ​វើ​ល ពណ៌​ខ្មៅ ចំ​ពេញទំហឹង បណ្តាល​រង​ការ​ខូចខាត​ទាំង​សងខាង​យ៉ាងដំណំ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​២៣២ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​បង្ក​ម៉ាក ហា​យ​ឡេ​ន​ឌើ ពណ៌​ស ពាក់​ស្លាក​ភ្នំពេញ ២Q-៧៨៦៥ ចត​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវ​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​២៣២ ខណៈ​ពេល​ដែល​កើតហេតុ គាត់​បាន​បើក​ថយក្រោយ​បម្រុង​នឹង​បើក​ចេញ ប៉ុន្តែ​អត់​បាន​ប្រយ័ត្ន​មើល​ក្រោយ​នោះ​ទេ ក៏​ជ្រុល​ទៅ​បុក​ផ្នែក​ខាងស្តាំ​រថយន្ត​មួយ​គ្រឿង​ស៊េរី​ទំនើប​ម៉ាក រ៉េ​ន​រ៉ូ​វើ​ល ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២AH-៨២៦១ ដែល​គេ​ស្គាល់​ថា ជា​មេបញ្ជាការ​រង​ខណ្ឌចំការមន បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេច​រថយន្ត 0​រ៉េ​ន​រ៉ូ​វើ​ល បែក​ស្តុ​ប​ខាងស្តាំ និង​កាង​មុខ ។ ឬ​ឯ​រថយន្ត ហា​យ​ឡេ​ន​ឌើ វិញ​ហើប​កាង​មុខ និង​ខាងក្រោយ​បែក​ស្តុ​ប​ខាងស្តាំ​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ម៉ាក ហា​យ​ឡេ​ន​ឌើ គាត់​មិន​ចង់​មានរឿង​រ៉ាវ​ច្រើន ក៏​សុខចិត្ត​យក​រថយន្ត​រង​គ្រោះ​យក​ទៅ​ជួសជុល ។