ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​គ្រប់គ្រង​នេះ មានសិទ្ធិ​អីច្របាច់​គូទច្របាច់​សុដន់​នារី​ៗជា​កម្មករ​ខ្លួនឯង?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាង​ៗ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​៤​នាក់ បាន​រួម​គ្នា​មក​ប្ដឹង​ទៅ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​អ្នកគ្រប់គ្រងនៅ​ក្នុង​រោងចក្រ​បោះពុម្ព​យីហោ «​ធៀន អ៊ី​» ចោទប្រកាន់​ថា

រាជធានី​ភ្នំពេញ ៖ នាង​ៗ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​៤​នាក់ បាន​រួម​គ្នា​មក​ប្ដឹង​ទៅ​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​អ្នកគ្រប់គ្រងនៅ​ក្នុង​រោងចក្រ​បោះពុម្ព​យីហោ «​ធៀន អ៊ី​» ចោទប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស​ពួក​នាង ដូច​ជា​ចាប់​ច្របាច់​គូទ ច្របាច់​សុដន់ យក​ជង្គង់​អុកគូទ ព្រមទាំង​លួងលោម​បបួល​ទៅ​រួមរ័ក ជា​ថ្នូរ​លុយ​ម្ដង​១០០​ដុល្លារ​ជាដើម ។ ខណៈ​នាង​ៗ​គិត​ថា​ទ​ង្វើ​ទាំងនេះ បាន​មើលងាយមើលថោក​ជា​បន្តបន្ទាប់​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ​ពួក​នាង​មិន​បាន​យល់​ព្រមទៅ​ជាមួយ​ទេ និង​មិន​បាន​ហ៊ាន​ប្ដឹង​ភ្លាម​ៗ​ឡើយ ព្រោះ​ខ្លាច​ជន​នោះ​ដក​ចោល​អត់​ការងារ​ធ្វើ ប៉ុន្តែ​ដោយសារ​តែ​ការ​បំពាន​កាន់តែ​ខ្លាំង​ឡើង​ៗ ទើប​ធ្វើ​ឲ្យ​ពួក​នាង​អត់ទ្រាំ​លែង​បាន ហើយ​ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ជួយ​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​នោះ ។

ដោយឡែក ខាង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​រួច ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​បុរស​ខាងលើ នៅ​ក្នុង​រោង​ចក្រ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០៤ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២១ កក្កដា ។ ជនសង្ស័យ​ឈ្មោះ Jin Xuon Ding ហៅ​ឡៅ កឺ អាយុ​៥២​ឆ្នាំ ជនជាតិ​ចិន ជា​អ្នកគ្រប់គ្រង​រោង​ចក្រ បោះពុម្ព​ខាងលើ ហើយ​ស្នាក់​នៅ​ក្នុង​រោងចក្រ​នោះ​។ ចំណែក​កម្មការិនី​រង​គ្រោះ​ទី​១​អាយុ​២៣​ឆ្នាំ ២-​អាយុ​១៨​ឆ្នាំ ៣-​អាយុ​២៦​ឆ្នាំ និង​៤-​អាយុ​១៨​ឆ្នាំ ។

បើ​តាម​កម្មការិនី​រង​គ្រោះ​ទាំង​៤​នាក់​ប្រាប់​នគរបាល​ដូច​ៗ​គ្នា​ថា ពួក​នាង​បាន​រង​គ្រោះ​ដោយ​ការ​ប្រមាថ​ពី​សំណាក់​បុរស​ជនជាតិ​ចិន​ម្នាក់​នោះ​យ៉ាង​ចាស់ដៃ និង​គួរ​ឲ្យ​ឈឺចាប់​បំផុត ដោយ​បុរស​នោះ​បាន​ធ្វើ​សកម្មភាព​បៀតបៀន​កេរ្តិ៍ខ្មាស​ជា​បន្តបន្ទាប់ ដែល​នៅ​ក្នុង​ខណៈ​ពេល​ដែល​ពួក​នាង​កំពុងធ្វើការ​ងារ ស្រាប់តែ​បុរស​ជនជាតិ​ចិន​រូប​នោះ ដើរទៅ​ជិត​រួច​បាន​លូក​ចាប់​ច្របាច់​គូទ និង​លូក​ចាប់​សុដន់​ជា​បន្តបន្ទាប់ ។ មាន​ពេល​ខ្លះ បាន​យក​ជង្គង់​មក​អុកគូទ និង​ស្ទាប​អ​ង្អែ​ក​គូទ​របស់​ពួក​នាង មិនតែប៉ុណ្ណោះ​បាន​និយាយ​បបួល​ពួក​នាង​ឱ្យទៅ​ដេក​រួមរ័ក​ជាមួយ​គាត់​ជា​ថ្នូរ​នឹង​ប្រាក់​ចំនួន​១០០​ដុល្លារ​ថែម​ទៀត​ផង ។

បច្ចុប្បន្ន នារី​រង​គ្រោះ​ទាំង​៤ បាន​សំណូមពរ​ឲ្យ​នគរបាល​ជួយ​រក​យុត្តិធម៌ សម្រាប់​ពួក​នាង​ផង ប៉ុន្តែ​មិន​ទាន់​ដឹង​ថា នគរបាល​ចាត់​ការ​​ទៅ​លើ​ជន​នោះ​បែប​ណា​ទេ ។