ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៅ​ពីក្រោយ​ការ​ជ្រើសរើស​យក Chelsea របស់ Morata

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Alvaro Morata បាន​ប្រាប់​ថា ខ្លួន​គិត​ចង់​មក​លេង​ឲ្យ​ក្លឹ​ប​តោ​ខៀវ Chelsea តាំងពី​ចុះ​កុងត្រា​ជាមួយនឹង​ក្លឹ​ប Stamford Bridge មក​ម្ល៉េះ ។

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Alvaro Morata បាន​ប្រាប់​ថា ខ្លួន​គិត​ចង់​មក​លេង​ឲ្យ​ក្លឹ​ប​តោ​ខៀវ Chelsea តាំងពី​ចុះ​កុងត្រា​ជាមួយនឹង​ក្លឹ​ប Stamford Bridge មក​ម្ល៉េះ ។

គេ​ធ្លាប់តែ​គិត​ថា កីឡាករ​មួយ​រូប​នេះ​នឹង​ចុះ​កុងត្រា​ជាមួយនឹង​ក្លឹ​ប​បិសាច​ក្រហម តែ​មិន​នឹក​ស្មាន​សោះ​ថា បែរជា​មក​ចូល​ក្នុង​ក្លឹ​ប​តោ​ខៀវ​ទៅ​វិញ ។ Chelsea បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​នេះ​ថា Morata បាន​ចុះ​កុងត្រា​ជាមួយនឹង​ខ្លួន​បាន​សម្រេច​ហើយ ។

Morata បាន​ប្រាប់​ថា ៖ “ ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​ខ្ញុំ​នឹង​បាន​លេង​ឲ្យ Chelsea នៅ​ថ្ងៃស្អែក ដែល​ជា​ក្លឹ​ប​ខ្ញុំ​ចង់​លេង​អស់​ពេល​ដ៏​យូរណាស់​មក​ហើយ ។ ខ្ញុំ​មិន​សោកស្តាយ​អ្វី​ទាំងអស់ ទោះបីជា​ខ្ញុំ​បាន​ឈ្នះ​ចំនួន​បួន​ដង​នៅ Real Madrid ក៏​ដោយ ។ អ្វី​ដែល​ខ្ញុំ​គិត​ពេល​នេះ គឺ​ការ​ពាក់អាវ Chelsea ហើយ​ចូល​លេង​នៅ​រដូវ​កាល​ក្រោយ ។ ”

ជា​ពិសេស Morata បង្ហើប​ថា មូលហេតុ​ដែល​លោក​ចូល Chelsea គឺ​ដោយសារ​តែ​នាយក​ចាត់ការ​ទូទៅ Antonio Conte ។ នេះ​អាច​មក​ពី​លោក Conte ធ្លាប់​ធ្វើ​នៅ​ក្លឹ​ប Juventus ដែល​ក៏​ជា​ក្លឹ​ប​ចាស់​របស់ Morata ដែរ ៕