ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីគេ… ទើបរៀបការ២ខែ ប្តីធ្វើ​នាង​ដល់ថ្នា​ក់​​នេះ​​ផង!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​កាត់ដេរ​ម្នាក់ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរា​គមន៍ បន្ទាប់​ពី​ត្រូវ​ប្តី​ដែល​ទើប​រៀប​ការ​បាន​២​ខែ កើតរោគ​ប្រចណ្ឌ​ជាមួយ​ប្តី​របស់​ម្តាយមីង បាន​ទៅ​វាយ​ធ្វើបាប​ប្រពន្ធ​ប្រមូល​យក​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​កម្មការិនី​កាត់ដេរ​ម្នាក់ បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរា​គមន៍ បន្ទាប់​ពី​ត្រូវ​ប្តី​ដែល​ទើប​រៀប​ការ​បាន​២​ខែ កើតរោគ​ប្រចណ្ឌ​ជាមួយ​ប្តី​របស់​ម្តាយមីង បាន​ទៅ​វាយ​ធ្វើបាប​ប្រពន្ធ​ប្រមូល​យក​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ​, អត្តសញ្ញាណប័ណ្ណ​, សៀវភៅ​គ្រួសារ​, កាត​ធ្វើការ​យក​ទៅ​បាត់ កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៣៥​នាទី យប់​ថ្ងៃ​ទី​២១ កក្កដា ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ប៉ោះ គី​ម​ឡា​ង អាយុ​២៣​ឆ្នាំ ជា​កម្មករ​កាត់ដេរ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ប្រ​ម៉ោ​យ ខេត្តពោធិ៍សាត់ ។ ចំណែក​ប្តី​ជា​ជន​បង្ក​ឈ្មោះ​លី ហួរ អាយុ​២១​ឆ្នាំ ជា​ជាងឈើ ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ទាំង​២​នាក់​ទើប​រៀប​ការ​បាន​២​ខែ​ប៉ុណ្ណោះ ។

បើ​តាម​ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា រូប​នាង​បាន​រៀប​ការ​រយៈពេល​២​ខែ​មក​ហើយ តែ​ប្តី​នាង​ពុំដែល​ផ្តល់​សេចក្តី​សុខ​ឱ្យ​គាត់​ឡើយ និង​ធ្លាប់​ប្រើ​អំពើ​ហិង្សា​ជា​ច្រើន​ដង​មក​ហើយ ដោយសារ​តែ​កើតរឿង​ប្រចណ្ឌ ។ ជា​រៀងរាល់ថ្ងៃ ប្តី​ស្នាក់​នៅ​កន្លែង​ធ្វើការ​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ចំណែក​គាត់​នៅ​ធ្វើការ​រោងចក្រ​នៅ​ជ្រៃ​កោង ស្នាក់​នៅ​ជាមួយ​ម្តាយមីង​នៅ​កន្លែង​កើត​ហេតុ ។

នៅ​មុន​ពេល​កើតហេតុ ពេល​គាត់​ចេញពី​ធ្វើការ​មក​ដល់​បន្ទប់​ជួល កំពុង​តែ​ចាក់សោ​បន្ទប់ ស្រាប់តែ​ឃើញ​ប្តី​មិនដឹង​ជិះ​ម៉ូតូឌុប​មក​ឈប់​រង់ចាំ​លួច​មើល​គាត់ តាំងពី​ពេល​ណា​ទេ បាន​ទាញ​ដៃ​គាត់​ចូល​ក្នុង​បន្ទប់​ជួល​វាយ​ធ្វើបាប​ទះតប់​រួច​ហើយ ដោះ​យក​ខ្សែ​.​ក​ប្លា​ទី​ន​មួយ​ខ្សែ​ទម្ងន់​១.៥​ជី និង​ប្រមូល​យក​កាត​ធ្វើការ អត្តសញ្ញាណ​ប​ណ្ណ័ សៀវភៅ​គ្រួសារ  ហើយ​គេចខ្លួន​បាត់ ។​ចំពោះ​​មូលហេតុ គឺ ប្តី​តែងតែ​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​ប្តី​របស់​ម្តាយមីង​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ម្តាយមីង និង​ក្មួយ​ប្រុស​ជូន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ឱ្យ​ជួយ​ឃាត់ខ្លួន​ជន​បង្ក​នាំ​យក​មក​ដោះស្រាយ​សង​សំណង និង​សុំ​លែងលះ​ដោយ​ទាម​ទារជំងឺចិត្ត​៣៥០០​ដុល្លារ ។