ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Justin Bieber បើករថយន្ត​គេច​ប៉ូ​លី​ស​ព្រោះតែ​មិន​បាន​ពាក់​ខ្សែក្រវាត់

6 ឆ្នាំ មុន

កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មកនេះ តារាចម្រៀង​វ័យក្មេង Justin Bieber ត្រូវ​បាន​ប៉ូ​លី​ស​ចរាចរ​ព្រមាន ព្រោះតែ​មិន​បាន​ពាក់​ខ្សែក្រវាត់ ពេល​ដែល​បើកបរ​រថយន្ត​ខ្លួន​ក្នុង Beverly Hills ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មកនេះ តារាចម្រៀង​វ័យក្មេង Justin Bieber ត្រូវ​បាន​ប៉ូ​លី​ស​ចរាចរ​ព្រមាន ព្រោះតែ​មិន​បាន​ពាក់​ខ្សែក្រវាត់ ពេល​ដែល​បើកបរ​រថយន្ត​ខ្លួន​ក្នុង Beverly Hills ។

ប៉ូ​លី​សម្នាក់​នោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​របស់​តារាចម្រៀង​ខាងលើ រួច​ផ្តល់​ការ​ព្រមាន​ផ្ទាល់មាត់ ប៉ុន្តែ Justin មិន​បាន​ស្រែក​គំហក​ដាក់​ប៉ូ​លី​សម្នាក់​នោះ ដូច​ពី​មុន​ៗ​មក​ទេ និង​បង្ហាញ​ថា​គេ​ពិតជា​បាន​ធំ​ដឹងក្តី​ច្រើន​ពិតមែន ។

យ៉ាងណា​ក្តី ហេតុការណ៍​នេះ កើត​មាន​ឡើង​រយៈពេល​៤​ថ្ងៃ​បន្ទាប់​ពី Justin ត្រូវ​បាន​ពិន័យ ព្រោះតែ​ចុច​ទូរស័ព្ទ​បណ្តើរ​បើករថយន្ត​បណ្តើរ​ក្នុង Beverly Hills ដោយ​មានការ​ផាកពិន័យ​ប្រមាណ​យ៉ាងតិច ក៏ ១៦២​ដុល្លារ​ដែរ ។

ប៉ុន្តែ​ប្រភព​ព​ត៌​មានបាន​បញ្ជាក់​ថា តារាចម្រៀង​រូប​នេះ មិន​បាន​បង្ក​ជា​បញ្ហា និង​ទទួលយក​ការ​ពិន័យ​ដោយ​ស្ងៀមស្ងាត់ ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែល Justin បាន​បំផ្លាញ​កិត្តិយស​របស់​ខ្លួន ដោយ​វាយប្រហារ​លើ​អ្នក​ថតរូប និង​គប់​ពងមាន់​ទៅ​កាន់​ផ្ទះ​អ្នក​ដទៃ​ជាដើម ។