ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានចោរឆក់មិនបានសម្រេចម្នាក់ក្នុងចំណោម៤នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៤​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ប្តី​ប្រពន្ធ​ពីរ​នាក់​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ជិត​អគារ​៤២​ជាន់ ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​ឃាត់ខ្លួន​បាន​នៅ​ទល់មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​រដ្ឋបាល ផ្លូវ​៤៦៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ ហ៊ឹ​ម រាជ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ចំណែក​បក្ខពួក​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។ តាម​សម្តី​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ កម្លាំង​អាវុធហត្ថ​បាន​ធ្វើការ​ល្បាត ក្នុង​មូលដ្ឋាន​មក​ដល់​ចំណុច​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​រដ្ឋបាល ស្រាប់តែ​ប្រទះ​ឃើញ​ប្រជាពលរដ្ឋ​ស្រែក​ដេញ​ថា​ចោរ​ៗ​រួច​ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​បាន​ម្នាក់ ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​កម្លាំង​អាវុធហត្ថ​ទៅ​ដល់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ យក​ទៅ​សាកសួរ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ។

នៅ​ពេល​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន ធ្វើការ​សាកសួរ ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា​ពួក​គេ​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៧ មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​ម៉ាក ស៊ុ​យ​សុ​គី​និក បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរ​សព្ទ​ពី​ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លួ​វ នៅ​ជិត​នឹង​អគារ​៤២​ជាន់ ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន តែ​មិន​សម្រេច ស្រប​ពេល​នោះ​ដែរ ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ​ថា​ចោរ​ៗ ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ ជួយ​ដេញ​តាម​ចាប់​ពួក​គេ រហូត​ដល់​មុខ​សាកលវិទ្យាល័យ​ភូមិន្ទ​រដ្ឋបាល បណ្ដាល​ឲ្យ​ពួក​គេ​ដួល​ម៉ូតូ ហើយ​នៅ​ពេល​ដែល​ដួល​នោះ បក្ខពួក​របស់​គេ​បាន​លើក​ម៉ូតូ ជិះ​រត់គេច​ខ្លួន​បាត់ ដោយ​បន្សល់​រូបគេ​ជា​ជនសង្ស័យ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង បែក​មុខ​បែក​មាត់ ទើប​ប្រគល់​ទៅ​ឲ្យ​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន យក​ទៅ​សាកសួរ​តែ​ម្ដង​ទៅ ។

ក្រោយ​ពេល​សាកសួរ​រួច ជន​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ចំនែក​ជនសង្ស័យ​វិញ​យោង​តាម​សំដី​សារភាព​របស់​គេ ក៏​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ៕