ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​កង់​បី​ដក​ទូរ​សព្ទ័​ចុច​លេង ត្រូវ​ចោរឆក់​តែ​មិន​បាន​សម្រេច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧​នេះ ត្រង់​ចំណុច​ខាង​មុខ​មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​រ​ម៉ូ​គ្លីនិក តាម​បណ្តោយ​ផ្លូវ​៥៦៦

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧​នេះ ត្រង់​ចំណុច​ខាង​មុខ​មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​រ​ម៉ូ​គ្លីនិក តាម​បណ្តោយ​ផ្លូវ​៥៦៦ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។ មាន​ករណី​ចោរឆក់​ទូរស័ព្ទ ពី​នារី​ម្នាក់​ដែល​កំពង់​ជិះ​លើ​ម៉ូតូ​រ៉ឺ​មក​កង់​បី​មិន​បាន​សម្រេច​។ តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​ឈ្មោះ លី​ហ្សា អាយុ​២២​ឆ្នាំ ភេទ​ស្រី ស្នាក់​នៅ​ម្តុំ​សាលា​បាក់​ទូក សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា មានស្រុក​កំ​ណើ​រ​នៅ​ភូមិ​ធ្នោ​ក​ការ ខេត្តកណ្តាល​។

រូបគេ​បាន​ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង រួម​ដំណើរ​ដោយ​នារី​ម្នាក់ និង​អ្នកបើកបរ​ម្នាក់​ចេញពី​លក់​មី​ខ​គោ​នៅ​ម្ដុំ​ផ្សារ ធី​ខេ ទួល​គោក ក្នុង​បំណង​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ នៅ​ម្ដុំ​សាលា​បាក់​ទូក  ហើយ​បាន​ធ្វើ​ដំណើរ​នៅ​តាម​បណ្ដោយ​ផ្លូវ​៥៦៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាង​មុខ​មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​រ​ម៉ូ​គ្លីនិក រូប​នាង​ជា​ជន​រង​គ្រោះ បាន​ដក​ទូរស័ព្ទ​មក​ចុច​លេង ខណៈនោះ​ក៏​លេចមុខ​ជនសង្ស័យ មួយ​ក្រុម​ធ្វើ​ដំណើរ​៤​ម៉ូតូ មក​ពីក្រោយ​មិន​ចាំ​ម៉ាក មក​ឆក់​ទូរស័ព្ទ​ដៃ​របស់​នាង​តែ​មិន​បាន​សម្រេច​។

ធ្វើ​ឲ្យ​ម៉ូតូ​រ៉ឺ​មក​កង់​បី​ដែល​ខ្លួន​ធ្វើ​ដំណើរ​រេ​ចង្កូត​ដួល បណ្ដាល​ឲ្យ​អ្នកបើកបរ​របួស​ជើង រីឯ​រូប​នាង និង​នារី​ម្នាក់​ទៀត​បាន​រង​របួសស្រាល បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ម្ដុំ​នោះ មក​ជួយ​លើក​ម៉ូតូ​រ៉ឺ​មក​កង់​បី និង​បាន​ជួយ​ទាក់ទង​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​សម្ភព​ពន្លឺ​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​មក​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ​ផង​ដែរ​៕