ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​រត់គេច សមត្ថកិច្ច​ស្រែ​កថា​ចោរ​ដេញចាប់​វាយ​ឡើង​ទ្រម​ខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​គ្មាន​ស្លាក​លេខ គ្មាន​កញ្ចក់ និង​មួក​សុវត្ថិភាព​ត្រឹមត្រូវ បាន​ឌុ​ប​គ្នា​ជួបនឹង​កម្លាំង​សន្តិសុខ​នៅ​លើ​វាល​ខ្សាច់​បឹង​កក់ ស្មាន​តែ​កម្លាំង​មាន​សម្ថ​កិច្ច​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ជិះ​ដេញ​តាម​ស្រែ​កថា ចោរ​ៗ…! ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ម្នាក់​មួយ​ដៃ មួយ​ជើង​ឡើង​ទ្រម​ខ្លួន​។ ហេតុការណ៍​នេះ​បាន​កើត​ឡើ​ឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ ២០១៧ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​R6 (​ផ្លូវ​ក្នុង​វាល​ខ្សាច់​បឹង​កក់​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំង​២​នាក់​មាន​ទី​១-​ឈ្មោះ អន វង អាយុ​២១​ឆ្នាំ មុខរបរ​ដាំ​បន្លែ និង​ទី​២-​ឈ្មោះ សយ សា​រាជ្យ អាយុ​១៩​ឆ្នាំ មុខរបរ​ជាងដែក ទាំង​ពីរ​នាក់​មាន​ទីលំនៅ​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌឫស្សីកែវ​។ មុន​ពេល​កើតហេតុ បុរស​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក HAYATE ពណ៌​ស គ្មាន​ស្លាក​លេខ​មួយ​គ្រឿង ឌុ​ប​គ្នា​លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​ជួបនឹង​ក្រុម​សន្តិសុខ​របស់​ម្ចាស់​ក្រុមហ៊ុន​គ្រប់គ្រង​នៅ​លើ​វាល​ខ្សាច់​បឹង​កក់​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ដោយ​ម៉ូតូ​របស់​គេ​គ្មាន​ស្លាក​លេខ កញ្ចក់ និង​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ នឹក​ស្មាន​តែ​កម្លាំង​មាន​សម្ថ​កិច្ច​នោះ​ក៏​នាំ​គ្នា​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច ហើយ​ក្រុម​សន្តិសុខ​ទាំងនោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម ដោយ​ស្រែ​កថា ចោរ​ៗ…! ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​អ្នកដំណើរ​តាម​ផ្លូវ​នាំ​គ្នា​ដេញចាប់​បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ទើប​ប្រេ​គល់​ឲ្យ​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​។

ក្រោយ​ពេល​កើតហេតុ ដោយ​មិន​មាន​ជន​រង​គ្រោះ​ណា​ម្នាក់​ចេញ​មុខ​មក​ធ្វើការ​អះអាង​ថា​ពួក​គេ​ទាំង​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់ ឬ​ក៏​លួច​ទ្រព្យសម្បត្តិ​ពី​អ្នក​ណា​ម្នាក់​ឡើយ ហើយ​ក៏​បាន​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ធ្វើការ​ណែនាំ និង​តម្រូវ​ឲ្យ​ទៅ​យក​ឯកសារ​ពាក់ព័ន្ធ​ម៉ូតូ​មួយ​ចំនួន និង​ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ផង​ដែរ​៕