ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ដេក​ពេញ​ផ្ទះ ចោរ​ចូល​លួច​ម៉ូតូ​២​គ្រឿង​ទៅ​បាត់​ដោយ​សុវត្ថិភាព

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​២​គ្រឿង​ដែល​ម្ចាស់​ទុក​នៅ​ក្នុងផ្ទះ​ត្រូវ​ចោរលួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​មិន​រំខាន​ម្ចាស់ផ្ទះ​ដែល​ដេក​ត្រៀបត្រា​នោះ​ឡើយ​។

ខេត្តកំពង់ស្ពឺ ៖ ម៉ូតូ​២​គ្រឿង​ដែល​ម្ចាស់​ទុក​នៅ​ក្នុងផ្ទះ​ត្រូវ​ចោរលួច​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព​មិន​រំខាន​ម្ចាស់ផ្ទះ​ដែល​ដេក​ត្រៀបត្រា​នោះ​ឡើយ​។ ក្រោយ​ចោរលួច​យក​ម៉ូតូ​ទៅ​បាត់​អស់​ទើប​មានកា​ភ្ញាក់ផ្អើល និង​រាយការណ៍​មក​សមត្ថកិច្ច​សុំ​អន្តរាគមន៍​តាម​ចាប់​ក្រុម​ចោរ តែ​ហាក់បីដូចជា​យឺត​ពេល​ទៅ​ហើយ​។ លោក​អនុសេនីយ៍ឯក ឡេ​ង ថៃ នាយ​ប៉ុស្តិ៍​ពេជ្រ​មុនី បាន​ប្រាប់​ថា ករណី​នេះ​កើតឡើង​កាលពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​២១ កក្កដា ២០១៧ នៅ​ចំណុច​ផ្ទះ​ឈ្មោះ គាំ គឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ផ្ចឹក​ជ្រំ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ម៉ូតូ​ដែល​ក្រុម​ចោរលួច​យក​ទៅ​២​គ្រឿង រួម​មាន ម៉ាក​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DG-៤៣៣៩ និង​មួយ​គ្រឿង​ទៀត ម៉ាក​ឌ្រី​ម​សេ​១២៥ ស៊េរី ២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AZ-៣៣៥៣​។ តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​បាត់​គឺ​រូប​គាត់​បាន​អូស​ម៉ូតូ​យក​ទៅ​ទុក​នៅ​ក្នុងផ្ទះ​តៀម​ទាំង​២​គ្រឿង ហើយ​ក៏​បាន​នាំ​គ្នា​ដេក​លង់លក់​នៅ​ក្បែរ​នោះ​យ៉ាង​ស្កប់ស្កល់​ដោយ​មិន​មាន​នរណា​ម្នាក់​ដឹង​ថា​ចោរ​ចូល​ធ្វើ​សកម្មភាព​លួច​តាំងពី​ពេល​ណា​នោះ​ទេ​។ លោក ឡេ​ង ថៃ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ពេជ្រ​មុនី បាន​បញ្ជាក់​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​នៅ​កន្លែង​កើតហេតុ​គឺ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ចន្លោះ​ម៉ោង​១​ដល់​៤ ទាប​ភ្លឺ​។

ក្រុម​ចោរ​បាន​គាស់​ចម្រឹង​បង្អួច ហើយ​ចូល​លួច​យក​ម៉ូតូ​ដែល​ម្ចាស់​បាន​ចត​ទុក​ដោយ​សុវត្ថិភាព​អស់​២​គ្រឿង​។ លោកនាយ​ប៉ុស្តិ៍​ក៏​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា នៅផ្ទះ​កើតហេតុ​គឺ​មាន​អ្នក​ឆ្លងទន្លេ  ហើយ​ក៏​មាន​បងប្អូន​មក​ដេក​ពេញ​ក្រោមផ្ទះ​ផង​ដែរ​។ លោក​វរសេនីយ៍ត្រី ទុ​យ ថេ​ន អធិការរង​នគរបាល​ស្រុក​បាន​ប្រាប់​ផង​ដែរ​ថា ករណី​នេះ​គឺ​សមត្ថកិច្ច​របស់​លោក​កំពុង​ស្តាប់​ការ​បំភ្លឺ​ពី​ម្ចាស់ផ្ទះ​ដើម្បី​ស្វែងរក​មុខសញ្ញា​ក្រុម​ចោរ​ដែល​ធ្វើ​សកម្មភាព​ទាំងនេះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕