ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេង​យំ ពេល​ដើរ​រក​ឃើញ​ស្ទើរ​រន្ធត់​ចិត្ត

6 ឆ្នាំ មុន

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ទារិកា​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ ដោយ​មាន​ស្រមោច​ខាំ​សុះ​ពេញ​ខ្លួន​គួរ​ឲ្យ​ខ្លាច​។

នៅ​ក្នុង​ព្រៃ​នាទី​ក្រុង Chelyabinsk ប្រទេស

រុ​ស្ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ទារិកា​ម្នាក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ ដោយ​មាន​ស្រមោច​ខាំ​សុះ​ពេញ​ខ្លួន​គួរ​ឲ្យ​ខ្លាច​។

នៅ​ក្នុង​ព្រៃ​នាទី​ក្រុង Chelyabinsk ប្រទេស​រុ​ស្ស៊ី បុរស​ម្នាក់​បានលឺ​សម្លេង​កូនង៉ែត​យំ ហើយ​ក៏​ព្យាយាម​ដើរទៅ​រក​។ ភ្លាម​នោះ គាត់​ក៏​ឃើញ​ទារិកា​ម្នាក់​មាន​ស្រមោច​រោម​ពេញ​ខ្លួន ទាំង​ទងផ្ចិត​មិន​ទាន់​បាន​កាត់​នៅឡើយ​។

ប៉ូ​លី​សបាន​និយាយ​ថា​៖ «​បុរស​ម្នាក់​ដែល​រក​ឃើញ​ទារិកា​នេះ​ក្នុង​ព្រៃ​គឺ​បានលឺ​សម្លេង​ស្រែកយំ ហើយ​ក៏​ដើរទៅ​រក និង​ឃើញ​ទារិកា​នោះ​ត្រូវ​បាន​ខាំ​ដោយ​ស្រមោច​ពេញ​ខ្លួន​។ វា​ពិតជា​ច្បាស់​ណាស់​ថា ទារិកា​នោះ​ត្រូវ​បាន​ម្តាយ​ឪពុក​បោះចោល​នៅ​ក្នុង​ព្រៃ​។ ហេតុ​ដូចនេះ​ហើយ ទើប​យើង​នាំ​គ្នា​ហៅ​ឡានពេទ្យ​មក​ជួយ​សង្គ្រោះ​ជា​បន្ទាន់​»​។

បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​រួច ទារិកា​ម្នាក់​នោះ​មាន​អាកា​រៈ​ប្រសើរ​ជាង​មុន ហើយនឹង​ជា​សះស្បើយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ទារិកា​ខាងលើ​កំពុង​តែ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Chelyabinsk ខណៈ​ពេល​ដែល​ប៉ូ​លី​ស​កំពុង​តែ​ស្វែងរក​មុខសញ្ញា​ម៉ែឪ​ចិត្តដាច់​ហ៊ាន​យក​កូន​ទៅ​ចោល​៕