ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ​ប្តេជ្ញា​រួម​គ្នា​ធ្វើ​សហប្រតិបត្តិការ​លុប​បំបាត់​ការ​ជួញដូរ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ កម្ពុជា-ថៃ បាន​ប្តេជ្ញា​រួម​គ្នា​ធ្វើ​សហប្រតិបត្តិការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស និង​ការ​ពង្រឹង​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ និង​ការ​ការពារ​ពលករ​កម្ពុជា​ដែល​​​

រាជធានី​ភ្នំពេញ​៖ កម្ពុជា-ថៃ បាន​ប្តេជ្ញា​រួម​គ្នា​ធ្វើ​សហប្រតិបត្តិការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស និង​ការ​ពង្រឹង​ការ​អនុវត្ត​លក្ខខណ្ឌ​ការងារ និង​ការ​ការពារ​ពលករ​កម្ពុជា​ដែល​​​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

ការ​ប្តេជ្ញា​រួម​គ្នា​ធ្វើ​ឡើង​ក្នុង​ជំនួប​ទ្វេរ​ភាគី​រវាង អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​​​ជីវៈ ជាមួយ​លោក អា​ឌុ​ល សែង​ស៊ី​កែវ រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍ​សង្គម និង​សន្តិសុខ​មនុស្ស​ជាតិ នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២០​ខែកក្កដា ឆ្នាំ​២០១៧​នៅ​ប្រទេស​ថៃ កន្លង​មក​។​

យោង​តាម​គេ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ការងារ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ជំនួប​ទ្វេភាគី​កម្ពុជា​-​ថៃ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា បាន​សម្តែង​នូវ​ការ​អរគុណ​និង​វាយតម្លៃ​ខ្ពស់​ដល់​ភាគី​ថៃ ដែល​តែងតែ​ជួយ​សម្រប​​សម្រួល​ដល់​បងប្អូន​ពលករ​កម្ពុជា និង​តែងតែ​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី សំដៅ​រឹត​​​ចំណងមិត្តភាព និង​ភាព​ជា​អ្នក​ជិតខាង​ល្អ​កន្លង​មក ជា​ពិសេស​ការ​រក្សា​ស្មារតី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ស្តី​ពី​កិច្ច​សហប្រតិបត្តិការ ទ្វេភាគី​ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស និង​​​ការ​ជួយ​ជន​រង​គ្រោះ​ដោយសារ​ការ​ជួញដូរ ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៤ នៅ​​​រាជធានី​ភ្នំពេញ​។​

ជាង​នេះ​ទៅ​ទៀត ភាគី​ទាំង​ពីរ​បាន​លើក​ឡើង​ពី​ការ​ពង្រឹង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ដំណាក់កាល​ទី​១ (២០១៦-២០១៨) ដែល​បាន​ឯកភាព​គ្នា​កាលពី​ថ្ងៃ ២៦-២៨ ខែមេសា ឆ្នាំ​២០១៦ ក្នុង​នោះ​មាន​ផែនការ​ជា​​​អាទិភាព​ចំនួន​៦ រួម​មាន​៖

១-​យន្តការ​ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​។​
២-​ការ​វិភាគ​ស្ថានភាព និង​ការ​វាយតម្លៃ​លើ​ត្រូវការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​
៣-​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វិធានការ​ទប់ស្កាត់​។​
៤-​កិច្ច​សហប្រតិបត្តិការ​ផ្នែក​កិច្ច​ការពារ​ជន​រង​គ្រោះ​ដោយសារ​ការ​ជួញដូរ​។​
៥-​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការ​ធ្វើ​មាតុភូមិនិវត្តន៍ និង​សមាហរណកម្ម​ជន​រង​គ្រោះ​។​
៦-​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​៕